ព័ត៌មានជាតិ
លោក វ៉ាង យី៖ ចិនគាំទ្រចំពោះអធិបតេយ្យ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា
លោករដ្ឋមន្ត្រីការបរទេសចិន បានប្រកាសថា ចិនគាំទ្រយ៉ាងពេញលេញចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ លោករដ្ឋមន្ត្រីប្រកាសបែបនេះ ក្នុងជំនួបទ្វេភាគីជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាកររបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំការគាំទ្រយ៉ាងពេញលេញរបស់ភាគីចិនចំពោះថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា អាណត្តិដែលទទួលបានពីសំឡេងឆ្នោតគាំទ្រជាង ៨០ភាគរយ គឺបានគូសបញ្ជាក់ពីអភិក្រម នៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
នៅក្នុងបរិបទនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន លោក វ៉ាង យី និងលោក ប្រាក់ សុខុន បានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូតសភា ពង្រីកពាណិជ្ជកម្ម សម្របសម្រួលការវិនិយោគ លើកកម្ពស់វិស័យទេសចរណ៍ ផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្ត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងការអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមទៀតសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ភាគីចិន រួមមាន ការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងឆ្នាំនេះ កម្ពុជាគាំទ្រប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាលើកទី៣ ស្ដីពី គំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើកិច្ចការតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍រួម។ ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូល ស្តីពី ធុរកិច្ច និងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្ដីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ