ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ ហាវ៉ៃ កើនដល់ជិត ១០០នាក់
គិតត្រឹមព្រឹកថ្ងៃចន្ទទី១៤ខែសីហា មនុស្សចំនួន៩៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ដោយសារអគ្គិភ័យនៅលើកោះ Maui ដែលបានលេបត្របាក់ទីក្រុងប្រវត្តិសាស្ត្រ Lahaina ហើយក្លាយជាភ្លើងឆេះដ៏សាហាវបំផុតក្នុងសហរដ្ឋអាមេរិក នារយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានព្រមានកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ អាចកើនឡើងច្រើនទៀត ខណៈការងារធ្វើកោសល្យវិច្ច័យនៅតែបន្ត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
ស្របពេលជាមួយគ្នានោះ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ហើយរាប់ពាន់នាក់ផ្សេងទៀតបានចូលជ្រកកោនតាមជម្រកសុវត្ថិភាពនៅទូទាំងកោះ Maui។
ទន្ទឹមនេះ គេនៅតែមិនទាន់ច្បាស់ថាតើ ប្រព័ន្ធប្រកាសអាសន្នត្រូវបានប្រើប្រាស់ ឬថាតើវាដំណើរការខុសប្រក្រតីមែនឬអត់ ព្រោះមនុស្សជាច្រើនបានប្រាប់ BBC ថា ពួកគេមិនទទួលបានការជូនដំណឹងជាមុន អំពីអគ្គិភ័យនោះទេ។
ថ្វីបើឥឡូវ អាជ្ញាធរអាចគ្រប់គ្រងភ្លើងឆេះព្រៃបានភាគច្រើនក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់អគ្គិភ័យឲ្យបានទាំងស្រុង កំពុងបន្តនៅផ្នែកខ្លះនៃកោះ រួមទាំងជុំវិញទីក្រុង Lahaina ដែលត្រូវបានកម្ទេចខ្ទេចគ្មានសល់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីដេអូរន្ធត់ បង្ហាញឲ្យឃើញ មនុស្សនាំគ្នាចុះទឹក ដើម្បីគេចពីភ្លើងឆេះព្រៃដ៏សាហាវ នៅ ហាវ៉ៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា