Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញ៖អធិការរង​ដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវតែអនុវត្តតាមច្បាប់

បានផុស

នៅ

លោកឧត្ដមសេនីយ៍ត្រី សាន សុខ សីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤សីហា នេះថា អធិការរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែកជាបួន​ផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ គឺត្រូវអនុវត្តតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី សាន សុខ សីហា បានបញ្ជាក់ថា ពាក់ព័ន្ធករណីលោកអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាការល្មើសវិន័យ និងជាការល្មើសច្បាប់មួយ។ លោកបានបន្ថែមថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដាក់បញ្ចាដាច់ណាត់ទៅអធិការនគរបាលខណ្ឌចំការមនត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីដែលប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋនេះ។

អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលបើកបរល្មើច្បាប់ ឬបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ គួរតែហៅគាត់ ឬឃាត់យានយន្ដដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់ជាដើម ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គឺមិនត្រូវបង្កហិង្សាមកលើជាពលរដ្ឋដូចច្នេះទេ។

បើតាមសេចក្តីបកស្រាយបំភ្លឺ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ជាប់ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម