Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ឆ្លើយតប​​ ស្តី​ពី​​ការ​កំណត់​ព្រំប្រទល់​ដីសហគមន៍​ និង​គម្រោងរេដបូក​

បានផុស

នៅ

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​​នៃ​ «ការ​បង្កើត​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ» ដែល​រួមបញ្ចូល​គ្នារវាង​ឧទ្យានជាតិ​ក្រវាញ​កណ្តាល និង​ឧទ្យានជាតិ​ក្រវាញ​ខាងត្បូង។

អ្នកស្រី​បណ្ឌិត Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ (Wildlife Alliance ) មាន​ប្រសាសន៍​ថា «នេះ​គឺជា​ក្តីសុបិន​របស់​អ្នក​អភិរក្ស​ទាំង​អស់​ដែល​ធ្វើការ​នៅជួរ​ភ្នំក្រវាញ ដើម្បី​ទទួល​បាន​ទេសភាព​រួមមួយ ដែល​ជា​និមិត្តរូប​នៃ​ការ​ការពារ​ទីជម្រក​ទឹក​ដ៏​សំខាន់​បំផុត​សម្រាប់​ភាគនិរតី​នៃប្រទេសកម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​​ឆ្លើយតប​សារព័ត៌មាន Cambojanews នៅក្នុង​អត្ថបទ «រាជរដ្ឋាភិបាលពង្រីកការការពារលើផ្ទៃដីជាង 550,000 ហិកតា» ដែលបាន​ចេញ​ផ្សាយនៅថ្ងៃទី 8 ខែ សីហា ឆ្នាំ 2023 ដោយបានលើកឡើង​​ពី​ការ​កំណត់​ព្រំ​ប្រទល់​មិនច្បាស់លាស់​រវាង​ដីស្រែ​សហគមន៍និង​គម្រោង REDD+ អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​បញ្ជាក់ថា នេះ​មិនមែន​ជា​ការ​ពិត​ទេ។ អង្គការ​បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ​សហគមន៍​ជង​ដែល​រស់នៅ​ជ្រលង​ភ្នំ​ឆាយ​អារ៉ែង ​ដើម្បីកំ​ណត់ព្រំប្រទល់​ដីស្រែនិង​តំបន់​ប្រើប្រាស់សហគមន៍ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៥។ បន្ទាប់ពី​មានការផ្អាក​ទំនប់វារីអគ្គីសនី ​អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​គឺជា​ស្ថាប័ន​ដំបូង​ដែល​​បាន​ចុះ​ជួយ​ដល់​សហគមន៍ជង។

ដំបូង​ឡើយ ការវាយតម្លៃ​ជីវភាពរស់នៅ​ត្រូវ​បាន​ធ្វើឡើង​នៅឆ្នាំ ២០១៥ ហើយ​បន្តមក​ក៏មានការ​រៀបចំ​ផែនការប្រើប្រាស់​ដី​​តាមរយៈការចូលរួម ដែល​បានធ្វើ​ឡើង​នៅ​ទូទាំង​ជ្រលង​ភ្នំក្នុង​ភូមិ​ទាំង ៦។ ជា​លទ្ធផលផ្ទៃ​ដីស្រែ​ចំការចំនួន ១ ៧៩៩ ហិតកា ត្រូវបាន​កំណត់និងគូសផែនទីរួមគ្នា ជាមួយ​គ្រួសារ​ចំនួន ៣៤២ គ្រួសារ មកពីឃុំប្រឡាយ និងឃុំជំនាប់។ តំបន់​ដែលត្រូវបាន​កំណត់សម្រាប់​ដីស្រែចម្ការ​មួយនេះ តំណាងឱ្យផ្ទៃដីកសិកម្ម​ចំនួន ៥.៦ ហិកតាក្នុងមួយគ្រួសារ។

លើសពីនេះផលិតផលព្រៃ​មិនមែនឈើ (NTFP) ត្រូវបានអនុញ្ញាត​ឱ្យប្រមូលផលនៅក្នុងគម្រោង REDD+។ ការពិតទាំងនេះត្រូវបានអនុញ្ញាត​ដោយច្បាប់នៃតំបន់ការពារឆ្នាំ ២០០៨។ ទោះជា​យ៉ាង​ណា​ក្តី ការកាប់ឈើនិងឈូសឆាយ​ព្រៃនៅក្រៅតំបន់​សហគមន៍​គឺត្រូវទាមទារ​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន​ចូលរួម​អនុវត្ត​គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន។ គម្រោង​រេដបូកគឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានទំហំ ៩២៦ ១២៣ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ 

ការ​បង្កើតឧទ្យានជាតិជួរភ្នំក្រវាញ​បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៤១០ ៣៩២ ហិកតា ​ពី​ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងផ្ទៃដីទំហំ ៤០១ ៣១៣ ហិកតា ពី​ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ហើយផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញដែលមានផ្ទៃដីទំហំ ១១៤ ៤១៨ ហិកតា។

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​បញ្ជាក់ថា ការ​​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម