KPT+
មិត្តភក្ដិរៀបការចោលអស់ មិនមែនជាចុងបញ្ចប់នៃពិភពលោកទេ
អាចជាជារឿងដែលមិនមែនរីករាយ នៅពេលដែលយើងរស់នៅក្នុងជីវិតនៅលីវតែឯង ហើយមិត្តភក្ដិទាំងអស់មានគ្រួសារ រីឯអ្នកខ្លះកំពុងតែមានកូន ។
កុំមានទុក្ខព្រួយនាំសៅហ្មង មកអានពីរបៀបដោះស្រាយស្ថានភាពស្មុគស្មាញ ហើយត្រឡប់មកជាមានអារម្មណ៍ល្អឡើងវិញ។
១ . រស់នៅតាមពេលវេលាកំពុងមាន
ខណៈយើងនៅលីវ ស្របពេលមិត្តភក្ដិមានផ្ទៃពោះឬចិញ្ចឹមកូនតូច ជឿថាស្រីៗគ្នាយើងខ្លះ ប្រាកដជាមានអារម្មណ៍អាណិតខ្លួនឯង នេះគេហៅថា អន្ទាក់ប្រៀបធៀប។ ជាការពិតមិនមានអ្វីខុស តែក៏មិនចាំបាច់ប្រៀបធៀបខ្លួនឯងទៅនឹងមិត្តរបស់យើងដែរ។
រស់នៅតាមពេលវេលាផ្ទាល់ខ្លួនដែលកំពុងមាន ហើយធ្វើការជ្រើសរើសនូវអ្វីដែលសមនឹងយើង។ នៅពេលចាប់ផ្ដើមផ្ដោតអារម្មណ៍លើខ្លួនឯង ក៏ដូចជាឈប់គិតច្រើនពីអ្វីដែលអ្នកផ្សេងទៀតកំពុងមាន នោះភាពរីករាយជាមួយខ្លួនឯងនឹងមានកាន់តែច្រើនទ្វេរ។ រីឯការប្រៀបធៀបនឹងលែងចាំបាច់ ឬគួរឲ្យចាប់អារម្មណ៍ទៀតដែរ។
២. ចងចាំនូវរាល់របស់ល្អដែលមានក្នុងជីវិត
ជំនួសឱ្យការគិត “មិត្តភក្ដិរបស់ខ្ញុំទាំងអស់សុទ្ធតែមានកូន ហើយខ្ញុំនៅតែនៅលីវដដែល” ចូរគិតតែពីអ្វីដែលយើងមានបានហើយ។ ប្រាកដណាស់ ពេលនេះយើងមិនអាចចិញ្ចឹមកូនអាយុ ២ ឆ្នាំឬមិនទាន់មានផ្ទៃពោះពិតមែន ហើយក៏រកសង្សារមិនទាន់ឃើញ ប៉ុន្តែយើងមានផ្ទះ មានការងារ ហើយមានប្រាក់ខែចាយ។
នៅលីវ អាចធ្វើរឿងអ្វីដែលចង់ធ្វើ មិនចាំបាច់ស្មុគស្មាញរឿងប្ដីសី។ យើងចូលចិត្តហាត់យូហ្គាឬចូលចិត្តអាន គឺធ្វើបានភ្លាមៗ ឥតបង្អង់។ ឃើញទេ? យើងអាចធ្វើរឿងផ្សេងទៀតដោយមិនខ្វល់ច្រើន។
៣. កុំស្មានថាជីវិតមិត្តមានគ្រួសារងាយស្រួលជាង
មិនមែនមិត្តភក្ដិបានរៀបការនិងមានកូន មានន័យថា ពួកគេពិតជាសប្បាយរីករាយនោះទេ។ និយាយរួមពួកគេមិនដូចយើងឡើយ។
ការពិត មិត្តយើងអាចជាច្រណែននឹងយើងវិញផងមិនដឹង។ ពួកគេមិនបានសប្បាយចិត្តរាល់ថ្ងៃឡើយ ពីព្រោះពួកគេមានគ្រួសារត្រូវរ៉ាប់រងនិងបញ្ហាផ្ទាល់ខ្លួន សឹងរាល់ថ្ងៃ។ គ្រាន់តែថា បញ្ហារបស់ពួកគេមើលទៅខុសគ្នាពីយើង។
៤. បន្តឈោងចាប់អ្វីដែលចង់បាន
ចូរបន្តឈោងចាប់អ្វីដែលយើងធ្លាប់ចង់បាន! មិនថាជារឿងអ្វី ត្រូវតែខិតខំ និងជឿជាក់លើខ្លួនឯង ហើយរឿងតែមួយគត់ដែលអាចបរាជ័យ លុះណាតែយើងឈប់ព្យាយាមប៉ុណ្ណោះ។
បន្តដំណើរទៅមុខទៀត នោះយើងនឹងមិនច្រណែនមិត្តយើងទេ ពីព្រោះយើងមានអ្វីដែលចង់បានរួចហើយ។
៥. កុំមានអារម្មណ៍ខឹងឬអន់ចិត្ត
មិត្តភក្ដិមានកូននៅពេលដែលយើងនៅលីវ មិនមានន័យថា ពួកគេបានធ្វើអ្វីដែលត្រឹមត្រូវ ហើយយើងបានធ្វើអ្វីខុស ។
សូមរក្សាការផ្ញើសារនិងដើរលេងជាមួយមិត្តដូចដែលយើងធ្វើពីមុន។ មិត្តភាពនៅតែមានសារៈសំខាន់ ហើយពួកគេមិនភ្លេចឬព្រងើយកន្តើយចំពោះយើង ដរាបណាយើងមិនភ្លេចគេដែរ។ ណាមួយដោយសារតែពួកគេមានកូន ទើបរវល់ ចងចាំរឿងនេះ ហើយរក្សាមិត្តភាពដដែល។
គន្លឹះទាំងនេះអាចជួយយើងដោះស្រាយបញ្ហាយើងបាន នៅពេលដែលមិត្តគ្រប់គ្នាសុទ្ធតែមានគ្រួសារ។ ចូរចងចាំថា មិត្តភក្ដិរៀបការ មិនមែនជាចុងបញ្ចប់នៃពិភពលោកទេ ចុងបញ្ចប់គឺជាអ្វីដែលយើងតែងគិតអគតិលើខ្លួនឯងទៅវិញទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ youqueen
ចុចអាន៖ សង្សារខ្ចីលុយ គួរឱ្យដែរ?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន