ជីវិតកម្សាន្ដ
វីជេ អាណូ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយប៉ងបញ្ចប់ជីវិត
អតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីនាងប៉ងបញ្ចប់ជីវិតខ្លួនឯង កាលពីយប់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ យប់មិញ ដោយសារវិបត្តិរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ។

បើតាមតារាភេទទី ៣ លោក ម៉ា ដូណា បានបញ្ជាក់ថា «វីជេ អាណូ ពេលនេះ ត្រូវបានបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតហើយ»។ លោកបន្តថា «មកដល់កាល់ម៉ែតហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់ហ្នឹង សង្ឃឹម និងយល់ពីគាត់ផង និងផ្ដល់ឱកាសឲ្យគាត់បានរស់ផង សុំចិត្តកុំទាន់ដាក់សម្ពាធគាត់»។

តារាសម្ដែងភេទទី ៣ លោក ម៉ា ដូណា បានស្នើដល់សិល្បៈ និងបណ្ដាអ្នកសារព័ត៌មានដែរថា «សូមអំពាវនាវដល់បងប្អូន និងសិល្បៈ ជួយគាត់តាមសិទ្ធា សុំចិត្តអ្នកសារព័ត៌មានកុំទាន់អាលមកសម្ភាសន៍គាត់នៅពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ»។

សូមជម្រាបថា មហាជនអ្នកគាំទ្រ បង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងមានកាំបិតនៅក្នុងដៃប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង។

ដោយឡែកបើតាម វីជេ អាណូ បាននិយាយថា «ខ្ញុំរងសម្ពាធ ខ្ញុំទៅមុខទៀតអត់រួចសោះ ខ្ញុំអត់សមធ្វើជាម្ដាយគេទេ ខ្ញុំពិបាកក្នុងខ្លួនខ្លាំងណាស់ ហេតុអ្វីខ្ញុំមកជួបរឿងបែបនេះ… ប៉ុន្មានថ្ងៃនេះខ្ញុំខំទៅរកការងារធ្វើ តែរងពាក្យមើលងាយថា មីនឹងវាចេញមកទៀតហើយ ពេលមានបញ្ហាវារត់រកឲ្យគេជួយ.. ខ្ញុំខំប្រឹងដោយកម្លាំងខ្លួនឯងហើយ គ្រាន់តែចង់រកស៊ីចិញ្ចឹមកូនហេតុអ្វីក៏ខ្ញុំត្រូវរងពាក្យសម្ដីប្រមាថមើលងាយច្រើនយ៉ាងនេះ?»។ អ្នកនាង បន្តថា ហេតុអ្វីត្រូវរងសម្ពាធដូច្នេះ ហើយចាំបាច់និយាយពាក្យអសុរោះ ហៅអញ ងែងៗ ទើបធ្វើឲ្យនាងទទួលយកមិនបានដែលដក់ជាប់នៅក្នុងខួរក្បាលតែម្ដង។

វីជេ អាណូ បញ្ជាក់ថា ព្រោះតែការរងនូវសម្ពាធផ្លូវចិត្តខ្លាំងទើបបានជាលែងចង់រស់តទៅទៀត ខណៈនាងថា កន្លងមកខ្លួនធ្លាប់ប៉ងសម្លាប់ខ្លួន ២ ដងរួចមកហើយ ដោយការលេបថ្នាំ និងចង.ក ប៉ុន្តែអត់ស្លាប់៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ