កីឡា
នេះជាមូលហេតុ Loic Chan អត់ជាប់ U23 កម្ពុជាចុងក្រោយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23)ជាផ្លូវការហើយដើម្បីត្រៀមទៅប្រកួតជើងឯកយុវជនអាស៊ាននៅប្រទេសថៃ AFF U23 Championship 2023។
ក្នុងបញ្ជីឈ្មោះ២៣នាក់ចុងក្រោយមិនមានឈ្មោះយុវជនខ្មែរ-បារាំង Loic Chan ទេ។ យុវជនដែលជាកូនប្រុសរបស់តារាសម្តែងក្បាច់គុនខ្មែរនៅហូលីវូដ និងម្តាយជាជនជាតិបារាំងមកប្រទេសប្រទេសកម្ពុជារយៈពេលជាងមួយសប្តាហ៍ហើយដើម្បីធ្វើតេស្តជាមួយ U23 កម្ពុជា។ រូបគេមានឈ្មោះ២៨នាក់ដំបូង ប៉ុន្តែមិនមាន២៣នាក់ចុងក្រោយ។
កាលពីសប្តាហ៍មុន ធារី ចន្ថាប៊ីន ដែលបានជួយសម្រួលដល់ Loic Chan បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា យុវជនខ្មែរ-បារាំងរូបនេះមិនទាន់មានឯកសារគ្រប់គ្រាន់ផ្លូវការក្នុងការធ្វើដំណើរជាមួយក្រុម U23 កម្ពុជាដើម្បីទៅប្រទេសថៃទេ។
លោក Maurice Chan មុននេះបានប្រាប់ថា ៖«Loïc មិនអាចធ្វើដំណើរទៅប្រទេសថៃជាមួយក្រុម U23 កម្ពុជាបានទេ ពីព្រោះរូបគេនៅមិនទាន់មានឯកសារគ្រប់គ្រាន់។ រឿងនេះពិតជាសោកស្តាយណាស់សម្រាប់កូនខ្ញុំ និងពួកយើង។ ប៉ុន្តែយើងត្រូវតែអត់ធន់ និងរង់ចាំឱកាសក្រោយទៀត»៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់