Connect with us

សុខភាព

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះក្មេងអាយុ ១០ ខែ ម្នាក់ កើតជំងឺរលាកទងសួត និងសួតទាំងសងខាងធ្ងន់ធ្ងរបំផុត ឲ្យរស់រានមានជីវិត

បានផុស

នៅ

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ជួយ​សង្គ្រោះ​ជីវិត ក្មេង​ស្រី​តូច​ម្នាក់ អាយុ ១០ ខែ ដែល​កើត​ជំងឺ​រលាក​ទង​សួត និង​សួត​ទាំងសងខាង យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដោយ​មាន​អាការ​ដង្ហក់ ហត់ ថប់ដង្ហើម បាត់បង់​ស្មារតី ឲ្យ​ជា​សះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៣ នេះ តាមរយៈ​ផេក​ហ្វេស​ប៊ុក Dr.beat Richner បាន​បង្ហោះ​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​ម្នាក់ អាយុ ១០ ខែ មក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​អាការ ដង្ហក់ ហត់ ថប់​ដង្ហើម និង​បាត់បង់​ស្មារតី​ធ្ងន់ធ្ងរ​បំផុត។

ក្មេង​តូច​ម្នាក់​នេះ មាន​ជំងឺ​រលាក​ទងសួត និង​សួត​ទាំង​សងខាង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​គន្ធបុប្ផា​ភ្នំពេញ អស់​រយៈពេល ១០ ថ្ងៃ ដោយ​ម៉ាស៊ីន​សប់​ដង្ហើម ថ្ងៃនេះ​បាន​ជា​សះស្បើយ​ហើយ។

ផេក​ដដែល បញ្ជាក់​ថា «ជំងឺ​រលាក​ផ្លូវ​ដង្ហើម» អាច​វិវត្ត​ទៅ​ជា​ការ​រលាក​ទងសួត និង​សួត​ធ្ងន់ធ្ងរ​បាន ពិសេស​ចំពោះ​កុមារ​តូចៗ អាយុ​ក្រោម ២ ឆ្នាំ ដែល​ភាគច្រើន​បណ្ដាល​មកពី​ពួក​វីរុស ដូចជា ៖ Adenovirus and RSV ជាដើម…។

ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ក៏បាន​អរគុណ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​ស្វីស និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​សប្បុរសជន​គ្រប់ៗ រូប ដែល​តែងតែ​គាំទ្រ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា ផង​ដែរ។

គួរ​ជម្រាប​ថា សម្រាប់​រាល់​ការ​ព្យាបាល​ជំងឺ​ទាំងអស់ គឺ ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ គ្នា ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​ជន​ណា​ម្នាក់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

សហជីពនៅកម្ពុជាសាទរទិវាសន្តិភាព ដោយអះអាងថា សន្តិភាពពេញលេញ ទើបវិស័យការងារកម្ពុជារីកចម្រើនបង្កើតឱកាសការងារច្រើន

ព័ត៌មានជាតិ១១ នាទីutes មុន

លោកស្រី ជា សិរី៖ការប្រែក្លាយមណ្ឌលសិក្សាទៅជាវិទ្យាស្ថានរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចកម្ពុជា

សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច២៦ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

Sokha Hotels

ព័ត៌មានពេញនិយម