Connect with us

ជីវិតកម្សាន្ដ

តាមពិតប៉ុស្តិ៍​លេខ ​៧ ឲ្យតម្លៃខ្លួន Aum មួយឆ្នាំៗរាប់លានដុល្លារ ទើបនាងមិនដាច់ចិត្តចាកចេញ

បានផុស

នៅ

កន្លងមកទស្សនិកជនជាច្រើនតែងតែលេចឮពី​ពាក្យចចាមអារ៉ាម​ជាច្រើន ទាក់ទងនឹងតារាសម្ដែងរៀមច្បង Aum Patchrapa ថានឹងចាកចេញពី​ប៉ុស្តិ៍​លេខ​៧ថៃ ក្រោយផុតកុងត្រាជាមួយទ្រនំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ មាន​ព័ត៌មាន​ជាច្រើនចេញមក​បញ្ជាក់​ថា នាងនឹងមិនទៅណា​ចោលទ្រនំធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​មួយនេះដាច់ខាត! បើទោះបីជា​ផលិតកម្ម​ផ្សេង​ឲ្យតម្លៃខ្លួន​លើស​ប៉ុស្តិ៍​លេខ​៧ក្ដី។ ក្នុងនោះមានអ្នកផ្សេងទៀតថានាងប្រាកដជាចេញដាច់ខាតព្រោះ Aum នៅទីនោះតាំងពីចូលសិល្បៈលើកដំបូងមកម្ល៉េះ។

ចំពោះមូលហេតុចម្បង និងពិតប្រាកដនោះគឺ Aum Patchrapa នៅតែសម្រេចចិត្តបន្តកុងត្រាទូរទស្សន៍ប៉ុស្តិ៍លេខ៧
ខណៈការពិតត្រូវបានលាតត្រដាងនាពេលថ្មីៗនេះថា ប៉ុស្តិ៍​លេខ ៧ បានផ្តល់នូវទឹកប្រាក់ឲ្យ Aum ក្នុង​តម្លៃកុងត្រា ២០ លានបាត (៥៦៩,០២២.៤០ដុល្លារ) ក្នុងមួយឆ្នាំ​ជាប់ៗគ្នាជាច្រើន​ទសវត្សរ៍។ កាតព្វកិច្ចរបស់នាង​គឺនៅក្របមុខប្រតិទិនរបស់ប៉ុស្តិ៍រៀងរាល់ឆ្នាំ។ ហើយនាងមិនបាច់មកចូលរួមកម្មវិធី Channel មិនថាកម្មវិធីផ្សាយផ្ទាល់ កម្មវិធីថតរឿង នាង​មានសិទ្ធិជ្រើសរើសតួឯកប្រុសមកសម្តែងដោយខ្លួនឯង រួម​ទាំង​ការ​ជ្រើស​រើស​រឿង​ដែល​ត្រូវ​បង្ហាញ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទ្រនំមួយនេះគ្មានការហាមឃាត់ Aum ទៅកម្មវិធីផ្សេង​ទៀត ទាំងក្រៅ​បណ្តាញ និង​តាមអ៊ីនធឺណិត​ណាមួយឡើយ។

លើសពីនេះទៀតដែរ លុយ២០លានបាតនេះ ចាត់ទុកជាជួល Aum ឲ្យ​តុបតែងប៉ុស្តិ៍លេខ៧ យ៉ាងស្រស់ស្អាត នេះជាហេតុផល​ដែលមហាជនជាច្រើនមិនឃើញតារាសម្ដែងស្រីរូបនេះ ឈានជើង​ចូល​ប៉ុស្តិ៍​ណាមួយផ្សេងទៀតក្រៅពី​ប៉ុស្តិ៍​៧ ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្នេហារបស់ Chompoo និងស្វាមីសេដ្ឋី Nott តាមពិតកើតឡើងដោយឥតព្រាងទុកឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម