Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល គ្រោងដាក់ប្រើប្រាស់ ​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​ តាមបែបឌីជីថល

បានផុស

នៅ

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឱ្យ​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​តាមបែបឌីជីថល (smart card) ដែលសបញ្ជាក់​ឱ្យឃើញថា វិស័យ​សាធារ​ណៈ និង​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ដែលបានបង្ហាញឱ្យឃើញ​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​ប្រទេស​កម្ពុជា​ទាំងមូល មានការ​រីកចម្រើន ជឿនលឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅក្នុង​តំបន់ និង​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើនៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ជូនអាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។ នេះបើតាមការផ្ដល់ព័ត៌មានពី រដ្ឋបាលសាលាខេត្តកណ្ដាល។

លោក នូវប៉េង ច័ន្ទតារា មានប្រសាសន៍បន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើអោយមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ សំដៅធ្វើអោយរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតប ប្រកបដោយ ប្រសិទ្ធផលដើម្បីធ្វើអោយសំរេចគោលដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

លោក ងន់ ម័រ អគ្គនាយករង និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល ICT មានប្រសាសន៍ថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម(ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផងលើសពីនេះ បណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។

លោក ងន់ ម័រ បានមានប្រសាសន៍បន្តថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការ​ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅសំរេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស​ និងកសាងអភិវឌ្ឍន៍ស្ថាប័ន ហើយការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជា​បណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះ​គឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ ដែលការងារនេះត្រូវបានបង្កើតឡើងដោយ ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ខាងលើ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់ វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយយកចិត្តទុកដាក់បំផុត។ ករណីមានចម្ងល់ ឬមិនច្បាស់លាស់លើចំណុចណាមួយ ត្រូវហ៊ានលើកជាសំណួរដើម្បីក្រុមសម្របសម្រួល ធ្វើការបំភ្លឺបញ្ជាក់បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម