ព័ត៌មានអន្ដរជាតិ
ចិននឹងលែងទទួលស្គាល់លិខិតឆ្លងដែនជាតិអង់គ្លេសសម្រាប់រស់នៅក្រៅប្រទេសចំពោះជនជាតិហុងកុង
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃសុក្រនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសចិននឹងលែងទទួលស្គាល់លិខិតឆ្លងដែនជាតិអង់គ្លេសសម្រាប់រស់នៅក្រៅប្រទេស (BNO) ជាឯកសារធ្វើដំណើរ និងអត្តសញ្ញាណប័ណ្ណទៀតហើយ ។ យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា រដ្ឋាភិបាលរក្សាសិទ្ធិក្នុងការចាត់វិធានការបន្ថែមទៀតទាក់ទងនឹងបញ្ហានេះ ។
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងផ្តល់សញ្ជាតិដល់ប្រជាជនហុងកុងរហូតដល់ទៅ ៣ លាននាក់ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ។ យោងតាមការិយាល័យការបរទេសបានឲ្យដឹងថា អ្នកកាន់លិខិតឆ្លងដែនជាតិអង់គ្លេសសម្រាប់រស់នៅក្រៅប្រទេស (BNO) នឹងអាចដាក់ពាក្យសុំទៅរស់នៅ និងធ្វើការនៅអង់គ្លេសបានរហូតដល់ ៥ ឆ្នាំ ។
ចក្រភពអង់គ្លេសបានថ្កោលទោសរដ្ឋាភិបាលចិនម្តងហើយម្តងទៀតចំពោះការដាក់ចេញនូវច្បាប់សន្តិសុខជាតិដោយចាត់ទុកថានេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមចិន-អង់គ្លេសឆ្នាំ ១៩៨៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការប្រគល់ហុងកុងទៅកាន់ប្រទេសចិនក្នុងឆ្នាំ ១៩៩៧ ។
ទន្ទឹមនោះមន្ដ្រីចិនបានទទូចដល់ចក្រភពអង់គ្លេសកុំឲ្យជ្រៀតជ្រែកកិច្ចការហុងកុង និងបោះបង់ចោល“ចិត្តគំនិតសង្គ្រាមត្រជាក់” របស់ពួកគេ ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំងបានជាប់គាំងដោយសារបញ្ហាជាច្រើន ។ នៅថ្ងៃទី ១២ ខែមករា រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចការអភិវឌ្ឍន៍ចក្រភពអង់គ្លេស លោក Dominic Raab បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តវិធានការណ៍ជាច្រើនប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញការធ្វើទារុណកម្មលើជនជាតិអ៊ុយហ្គ័រនៅក្នុងប្រទេសចិន ។
ទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយបានជំរុញឲ្យទីក្រុងឡុងដ៍ដកការរឹតត្បិតលើពាណិជ្ជកម្មជាមួយក្រុមហ៊ុនមកពីខេត្ត Xinjiang ដែលបានដាក់ក្រោមលេសនៃការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិគឺហាមប្រាមសកម្មភាពអបគមន៍ ការបះបោរ និងសកម្មភាពភេរវកម្មរួមជាមួយនឹងការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសហុងកុង ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីអនុម័តច្បាប់នេះនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិនព្រមានខ្លាំងៗ៖ ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”
ចុចអាន ៖ ក្រុមជំនាញស៊ើបអង្កេតប្រភពដើមជំងឺកូវីដដឹកនាំដោយ WHO នឹងទៅទីតាំងណាខ្លះក្នុងទីក្រុងអ៊ូហាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ