សេដ្ឋកិច្ច
ថៃ នាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការ ក្នុងទំហំទឹកប្រាក់ ៤.២០ ពាន់លានដុល្លារ
ថៃបាននាំចេញត្បូងមានតម្លៃ រួមជាមួយគ្រឿងអលង្ការសរុបទឹកប្រាក់ជាង ៤.២០ ពាន់លានដុល្លារនៅក្នុងឆមាសទី១ ខណៈនៅក្នុងខែមិថុនា ការនាំចេញរបស់ថៃ ស្មើនឹងទឹកប្រាក់ចំនួន ៧៣៧.៤១ លានដុល្លារ ដែលកើនឡើង ៣១.១៩ ភាគរយៈក្នុងរយៈពេលពីរខែជាប់គ្នា ។
លោក Sumed Prasongpongchai នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃបាននិយាយថា លោកពេញចិត្តចំពោះកំណើននៃការនាំចេញរបស់មានតម្លៃទាំងនេះក្នុងរយៈពេល ២ ខែជាប់ៗគ្នានេះ ។
សម្រាប់ទីផ្សារនាំចេញរបស់ថៃ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងទីក្រុងហុងកុង ដែលកើនឡើង ១៨៤.៤៧ ភាគរយ. ប្រទេសជប៉ុន កើន ៦.០៥ ភាគរយ, អ៊ីតាលី កើន ៤៧.២៧ ភាគរយ, អារ៉ាប់រួម កើន ២២.៥០ ភាគរយ និងសិង្ហបុរី កើនឡើង ៧៣.៩៤ ភាគរយ ។
ដោយឡែក ការនាំចេញទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជិត ១០ ភាគរយ, អាល្លឺម៉ង់ ១៧.៥២ ភាគរយ, ចក្រភពអង់គ្លេស ១៦.១៧ ភាគរយ និងស្វីស ២.៧៨ ភាគរយ ខណៈឥណ្ឌា ធ្លាក់ចុះច្រើនជាងគេរហូតដល់ ៦៤.៨៦ ភាគរយ ។
បច្ចុប្បន្ន ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ក្នុងអំឡុងឆមាសទី ២ នៃឆ្នាំនេះនៅតែមានភាពយឺតយ៉ាវ ដោយសារអតិផរណាបន្តកើនឡើង និងអស្ថិរភាពសេដ្ឋកិច្ចជាដើម ។
សេដ្ឋកិច្ចសំខាន់ៗនៅក្នុងក្រុមប្រទេស G7 រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ។ នេះគឺដោយសារតែបញ្ហាស្ថាប័នហិរញ្ញវត្ថុ សម្ពាធអតិផរណានិងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុពីអត្រាការប្រាក់ ក៏ដូចជាគោលនយោបាយគ្រប់គ្រងតឹងរ៉ឹង ដែលប៉ះពាល់ដល់ផលិតកម្ម ការវិនិយោគ និងការប្រើប្រាស់ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan