ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងមួយទៀត កំពុងវាយប្រហារប្រទេស ជប៉ុន
ប្រទេសជប៉ុន កំពុងជួបប្រទះនឹងព្យុះទីហ្វុង Lan ខណៈក្រុមហ៊ុនអាកាសចរណ៍ និងរថភ្លើង បានលុបចោលសេវាកម្មនៅតំបន់កណ្តាលនៃកោះសំខាន់ ហើយផ្ទះរាប់ម៉ឺនខ្នង មិនមានអគ្គិសនីប្រើប្រាស់។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA), ព្យុះ Lan បាននាំមកជាមួយខ្យល់ល្បឿនអតិបរមា ១៣៩គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះបានទៅដល់ឆ្នេរសមុទ្រនៃខេត្ត Wakayama នៅម៉ោងប្រហែល៩ព្រឹកថ្ងៃអង្គារទី១៥ខែសីហា បន្ទាប់មក ឆ្ពោះទៅភាគខាងជើងលើមជ្ឈមណ្ឌលប្រជាជនសំខាន់ៗនៃទីក្រុង Osaka និង Kyoto។
ស្របពេលជាមួយគ្នានេះ JMA បានព្រមានអំពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ព្រមទាំងហានិភ័យនៃទឹកជំនន់ ក៏ដូចជាការបាក់ដីផងដែរ នៅក្នុងតំបន់ខាងលើ។
ទន្ទឹមនោះ ក្រុមហ៊ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរជាច្រើន។ ចំណែកក្រុមហ៊ុន West Japan Railway បានប្រកាសផ្អាកសេវារថភ្លើង Tokaido Shinkansen ពីទីក្រុង Nagoya ទៅ Osaka ក៏ដូចជាសេវា Sanyo Shinkansen ពី Osaka ទៅ Okayama។
មិនត្រឹមប៉ុណ្ណឹង ព្យុះទីហ្វុង Lan បានគំរាម រំខានដល់រដូវកាលធ្វើដំណើរដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ Obon ដែលជាពេលមនុស្សជាច្រើនឈប់សម្រាក ហើយវិលត្រលប់ទៅស្រុកកំណើតវិញ។
សូមបញ្ជាក់ ការមកដល់របស់ព្យុះទីហ្វុង Lan គឺកើតឡើងបន្ទាប់ព្យុះទីហ្វុង Khanun វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់មកធ្វើដំណើរទៅភាគខាងជើង វាយលុកកូរ៉េខាងត្បូង ចិន និងរុស្ស៊ីចុងបូព៌ា៕
ប្រែសម្រួល៖ Vann Vann
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត