សុខភាព
អាហារ ៤មុខ កាត់បន្ថយហានិភ័យជំងឺរីកធំនៃក្រពេញប្រូស្តាត សម្រាប់ប្រុសៗ
ក្រពេញប្រូស្តាតរីកធំ គឺជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតនៅក្នុងចំណោមបុរស។ គេបានរកឃើញថា ៨០% នៃបុរសមានក្រពេញប្រូស្តាតរីកធំ ហើយជំងឺបន្ទាប់ទៀតដែលកើតគឺមហារីកក្រពេញប្រូស្តាត និងជំងឺរលាកក្រពេញប្រូស្តាត។ នៅពេលដែលយើងដឹងថានៅពេលនេះបុរសទាំងអស់ប្រឈមនឹងជំងឺក្រពេញប្រូស្តាត។ យើងចង់នាំអ្នកទៅរកគន្លឹះកាត់បន្ថយហានិភ័យនៃការរីកក្រពេញប្រូស្តាតដោយការញ៉ាំ។
អាហារដែលបុរសគួរទទួលទាន ដើម្បីរក្សារាងកាយឲ្យឆ្ងាយពីក្រពេញប្រូស្តាតរីកធំមានដូចខាងក្រោម។
១ គ្រាប់
គ្រាប់ធញ្ញជាតិសម្បូរទៅដោយវីតាមីន E ស័ង្កសី និងសេលេញ៉ូម ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មទាំងអស់ដែលជួយកាត់បន្ថយការបំផ្លាញរាងកាយដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ រួមផ្សំជាមួយនឹងជាតិសរសៃ ដែលជួយសម្រួលដល់ការបត់ជើងតូច។ លើសពីនេះ គ្រាប់ក៏អាចធ្វើឲ្យឈាមរត់បានប្រសើរឡើងនៅតំបន់ក្រពេញប្រូស្តាតផងដែរ។
២ គ្រួសារផ្លែប៊ឺរី
ផ្លែប៊ឺរីផ្អែម និងជូរសម្បូរទៅដោយសារធាតុ quercetin ដែលរារាំងដំណើរការរលាកក្នុងរាងកាយ។ ផ្នែកនេះអាចជួយកាត់បន្ថយការរលាកដែលកើតឡើងជាមួយនឹងក្រពេញប្រូស្តាត។ ផ្លែប៊ឺរីក៏សម្បូរទៅដោយវីតាមីន C ខ្ពស់ និងបរិមាណខ្ពស់នៃ bioflavonoids សារធាតុសំខាន់ទាំងពីរកាត់បន្ថយហានិភ័យនៃក្រពេញប្រូស្តាតរីកធំ។
៣ ត្រីសាម៉ុង
ត្រីសមុទ្រដែលសម្បូរទៅដោយអូមេហ្គា ៣ ដែលជាខ្លាញ់ល្អដែលជួយឲ្យក្រពេញប្រូស្តាតរួញ រួមទាំងអូមេហ្គា ៣ នៅក្នុងត្រី salmon ក៏ជួយសម្រួលដល់ការនោមផងដែរ។ បុរសអាចបត់ជើងតូចដោយមិនរំខាន។ ដូច្នេះមិននាំឲ្យក្រពេញប្រូស្តាតហើមទេហើយថែមទាំងឈានទៅដល់ការទប់ស្កាត់ការរីកធំនៃក្រពេញប្រូស្តាតនៅទីបញ្ចប់។
៤ ប៉េងប៉ោះ
ប៉េងប៉ោះ និងបន្លែក្រហមសម្បូរទៅដោយសារធាតុ Lycobine ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រសិទ្ធភាពខ្ពស់។ ហើយសារធាតុ Lycopene នេះអាចស្រូបចូលបានយ៉ាងងាយ ប្រសិនបើចម្អិនមុនពេលទទួលទាន។ ដូច្នេះហើយ បុរសៗ ញ៉ាំស៊ុបប៉េងប៉ោះនឹងទទួលបានបរិមាណ Lycopene ខ្ពស់ជាងការញ៉ាំប៉េងប៉ោះស្រស់។ នោះហើយជាមូលហេតុដែលយើងណែនាំប្រុសៗវ័យក្មេងញ៉ាំប៉េងប៉ោះឆ្អិនល្អបំផុត។
ក្រពេញប្រូស្តាត និងសរីរាង្គដែលមានលក្ខណៈពិសេសសម្រាប់បុរស និងធ្វើឲ្យបុរសវ័យក្មេងកាន់តែប្រឈមនឹងជំងឺក្រពេញប្រូស្តាត ហើយបុរសណាដែលមានក្រពេញប្រូស្តាតរីកធំនឹងដឹងច្បាស់ពីទុក្ខលំបាក និងទុក្ខរបស់ជំងឺ។ ការរងទុក្ខនៃស្ថានភាពផ្លូវចិត្ត រួមទាំងជំងឺបែបនេះនាំឲ្យមានការលំបាកក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ការកើតឡើងនៃជម្ងឺក្រពេញប្រូស្តាតរីកធំ ការទទួលទានអាហារនឹងជួយឲ្យអ្នកមានសុខភាពល្អពីខាងក្នុង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៤ យ៉ាង នៃជំងឺតម្រងនោម មិនមែនមកពីការទទួលទានប្រៃ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់