ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅហាវ៉ៃ៖ មនុស្ស ១,៣០០ នាក់បន្តបាត់ខ្លួន ខណៈមួយថ្ងៃ រកឃើញសាកសពពី ១០ ទៅ ២០ នាក់
ក្រុមអ្នកជួយសង្គ្រោះដែលកំពុងចូលរុករកតាមផ្ទះ និងរថយន្តដែលត្រូវដុតកម្ទេចនៅរដ្ឋហាវ៉ៃ អាចរកឃើញជនរងគ្រោះពី ១០ ទៅ ២០ នាក់ក្នុងមួយថ្ងៃៗ ។
គិតត្រឹមពេលនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៩៦ នាក់ហើយ ជាហេតុធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃដ៏សាហាវបំផុត របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍។
អភិបាលរដ្ឋហាវ៉ៃលោក Josh Green បានប្រាប់ CBS News ថា យើងអាចចំណាយពេលរហូតដល់ទៅ ១០ ថ្ងៃឯណោះ ដើម្បីដឹងពីចំនួនអ្នកស្លាប់ជាក់លាក់ ខណៈចំនួនមនុស្សបាត់ខ្លួនឥឡូវនេះ មានប្រហែល ១,៣០០ នាក់ ។
គិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែសីហា មន្ត្រីនៅទីក្រុង Lahaina បាននិយាយថា ពួកគេទើបតែរុករកបាន ៣ ភាគរយប៉ុណ្ណោះក្នុងទីក្រុង ហើយពួកគេបាននិងកំពុងប្រើសត្វឆ្កែហិតក្លិន ដើម្បីស្វែងរកជនរងគ្រោះបន្ថែម។
យោងតាមទីភ្នាក់ងារក្នុងតំបន់, សត្វឆ្កែសរុប ១០ ក្បាល ត្រូវបានដាក់ពង្រាយដោយក្រុមស្វែងរក និងជួយសង្គ្រោះរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ។
ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា មនុស្សជាច្រើនក៏ត្រូវបានបញ្ជូនពីនាយកដ្ឋានពន្លត់អគ្គិភ័យភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រង FEMA លោកស្រី Deanne Criswell បានបដិសេធផ្តល់ការប៉ាន់ប្រមាណ អំពីរយៈពេលដែលបេសកកម្មស្វែងរក និងសង្គ្រោះត្រូវចំណាយ ព្រោះតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្លើងឆេះព្រៃសាហាវបំផុតទាំង១០ ក្នុងប្រវត្តិសាស្ត្រពិភពលោក
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់