Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀនម្នាក់ត្រូវប្រជាជនថៃសុំថត ព្រោះស្មានថាជាលោក ប្រាយុទ្ធ

បានផុស

នៅ

បុរសជនជាតិថៃម្នាក់ធ្លាប់ក្លាយជាចំណាប់អារម្មណ៍មហាជន ពេលដែលរូបភាពរបស់លោកត្រូវគេបង្ហោះលើ​អ៊ីនធឺណិត​ ដោយប្រៀបធៀបមុខមាត់ដូចបេះដាក់ទៅនឹងនាយករដ្ឋមន្ត្រី​ចាំផ្ទះ​លោក ប្រាយុទ្ធ ចាន់អូចា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយភាពល្បីល្បាញរបស់លោកបានសាយភាយ ​ក្រុមអ្នកសារព័ត៌មាន Matichon បានទៅដល់ទីតាំងផ្ទាល់ដោយ​ធ្វើការ​សម្ភាសន៍​លើរូបលោក ទើបដឹងថាលោកគឺជា​គ្រូ​អប់រំ​កាយ​នៅ​ខេត្ត Nong Khai។

លោកមានឈ្មោះថា ខាំ ខៀន អាយុ​៥៤​ឆ្នាំ ជា​គ្រូបង្រៀន​ឯកទេស ប្រធានក្រុមអប់រំសុខភាព និងអប់រំកាយ នៅសាលា Pathumthep Wittayakarn ស្រុក Muang ខេត្ត Nong Khai។ បន្ទាប់ពីចាប់ផ្តើម​មាន​និន្នាការ​លើ​អ៊ីនធឺណិត រូបគាត់មានគេមកសុំថតរូបនិង​សុំ​បាន​ហត្ថលេខា។ ប៉ុន្តែ​គាត់​បានប្រាប់មកវិញថា ត្បិតថារីករាយដែលមុខដូច​លោកប្រាយុទ្ធ ប៉ុន្តែគាត់មិន​ចង់​យក​ខ្លួន​ឯង​ទៅប្រៀប​នឹង​នាយក​រដ្ឋមន្ត្រី​ទេ។

គ្រូអប់រំកាយ និងធ្លាប់ជាមេបញ្ជាការមុខវិជ្ជាយោធានៃសាលារូបនេះ និយាយទាំងញញឹម​ថា “ដោយ​ផ្ទាល់ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំមុខដូចពិតឬអត់? ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ឧត្ដមសេនីយ៍​ប្រាយុទ្ធ។ ក្រោយមកខ្ញុំត្រូវគេ​សុំ​ថត​រូប​និង​ហត្ថលេខានៅ​សាលា ឬទៅទិញ​អីវ៉ាន់ គេតែងតែនិយាយថា មុខស្រដៀង ហើយមុខបែបនេះអស់ពេលជាយូរមកហើយ”។

ទោះយ៉ាងណាក៏ដោយ ​រឿងរ៉ាវ​បុរស​គ្រូបង្រៀន​ខាងលើនេះបានកើតឡើងតាំង​ពីឆ្នាំ ២០១៤ ក្នុងពេលដែល​លោក​ឧត្ដមសេនីយ៍ប្រាយុទ្ធ​ទើបឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃ​ដំបូងៗមក​ម្ល៉េះ។ ស្របពេលដែលលោកគ្រូ​អ្នកគ្រូ​សុទ្ធតែថា​បុគ្គលិកលក្ខណៈ ឥរិយាបថ និងរូបរាងស្រដៀងរបស់គាត់ គឺដូចគ្មានខុសគ្នាឡើយ។

យ៉ាងណាមិញ ត្បិតថារូបភាពរបស់លោកកើតឡើងអស់រយៈពេល៩ឆ្នាំហើយក្ដី ប៉ុន្តែភាពល្បីល្បាញរបស់គាត់នៅបន្តមានមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ មនុស្សជាច្រើននៅតែសុំថតរូប​ និងហត្ថលេខាដោយផ្ទាល់ ហើយប្រៀបប្រដូចទៅនឹងលោកប្រាយុទ្ធជារឿយៗផងដែរ៕

លោកគ្រូ ខាំ ខៀន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម