Connect with us

កីឡា

ស្តេច​ប្រដាល់ភូមា Leduc ជម្រាបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពីការប្រកួតជាមួយ ព្រំ សំណាង

បានផុស

នៅ

កីឡាករមីយ៉ាន់ម៉ា Dave Leduc បាន​ជម្រាបឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​ពី​ការ​ប្រកួត​របស់​ខ្លួន​ជា​មួយ​ជើង​ខ្លាំង​គុនខ្មែរ ព្រំ សំណាង នឹង​ក្លាយ​ជា​​ព្រឹត្តិការណ៍​ប្រដាល់​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​ និងតំបន់​អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ម្សិលមិញ Dave Leduc ដែល​ជា​ជើង​ឯក​ Lethwei ពិភព​លោក​បាន​ចូល​រួម​អបអរសាទរ​ដល់ឯកឧត្តម​​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​ដែល​​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រោស​ព្រះ​រាជទាន​តែង​តាំង​ជានាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន ម៉ាណែត​ សម្រាប់​តំណែងជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា។ នៅ​ចុង​ឆ្នាំ​នេះ​ ខ្ញុំ​មក​លេង​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត​ ហើយ​ត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ។ នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រយុទ្ធ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​អាស៊ី​អាគ្នេយ៍​ នៅពេល​ដែល​ខ្ញុំ​មក​ដល់​កម្ពុជា»។

លោក​បាន​រៀប​រាប់​ថា ប្រជា​ជន​មីយ៉ាន់ម៉ា​ប្រមាណ​៥៤​លាន​នាក់ និង​ប្រជា​ជន​កម្ពុជា​ប្រមាណ​១៦​លាន​នាក់​​​បាន​លើក​ទឹក​ចិត្ត​ពួក​គាត់​សម្រាប់​ការ​ប្រកួត​ដើម្បី​អបអរសាទរ​ដល់​ចំណង​មិត្តភាព​ដ៏​អស្ចារ្យ​រវាង​ប្រទេស​ទាំង​ពី​តាំងពី​បុរាណ​កាល​មក។ ជា​ពិសេស ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ទូទាំង​ពិភព​លោក​ចាប់​អារម្មណ៍ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

ជាង​នេះ​ទៀត​នេះ Dave Leduc ចង់​ឃើញ​ឯកឧត្តម​​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នាទី​ក្រុង​ភ្នំពេញ ហើយ​លោក​ចង់​ទទួល​បាន​ឱកាស​ចាប់​ដៃ​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់។

តាម​ការ​គ្រោង​ទុក ជំនួប​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Leduc និង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ព្រំ សំណាង អាច​នឹង​កើត​មាន​នៅ​ខែ​តុលា ឆ្នាំ​២០២៣​​ រាជ​ធានី​ភ្នំពេញ ដោយ​ប្រកួត​ក្រោម​ច្បាប់​គុន​ខ្មែរ ហើយក៏​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​​កីឡាករ​ភូមា​មុន​ពេល​សម្រេច​ចូល​និវត្តន៍​ពី​អាជីពប្រដាល់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម