ព័ត៌មានជាតិ
ប្រទេសនៅអាស៊ីកណ្ដាលមួយ ចង់ភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឱ្យបានមុនគេ
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៤ ខែសីហា នេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី បានបង្ហាញពីគោលបំណងភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក។
លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានបានលើកឡើងថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌ ពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីបានមើលឃើញនៅកត្តាសក្ដានុពលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ក៏មានគោលបំណងចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើង និងដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។
ជាក់ស្ដែង លោកក៏បានលើកជាសំណើឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថាន ក្នុងហេតុផលមួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិបន្ថែមទៀត។
នៅក្នុងសប្ដាហ៍នេះដែរ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានក៏នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍បន្ថែម។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងផ្ដល់ជាយោបល់ឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងភាគីតួកម៉េនីស្ថាន ដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជាសក្ខីភាពដ៏រឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានចង្អុលបង្ហាញបន្ថែមដល់ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា ពីសក្ដានុពលនៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោករដ្ឋមន្រ្តីបានបង្ហាញថា ត្រឹមរយៈពេលតែ ៧ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៣.០៤លាននាក់។
គួរជម្រាបថា តួកម៉េនីស្ថានជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង ៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ដែលក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង ៥ នេះ នៅមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ