ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ប្រាប់ពីគោលនយោបាយរបស់លោក Biden ចំពោះសង្គ្រាមនៅ អ៊ុយក្រែន
អតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បានសរសេរនៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន The Wall Street Journal ថា គោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន គឺគ្រាន់តែជាការពន្យារពេលការបរាជ័យរបស់ទីក្រុងកៀវប៉ុណ្ណោះ ។

លោក Bolton បានលើកឡើងថា “ការបរាជ័យនៃប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន និងភាពជោគជ័យនៃខែលការពាររបស់រុស្ស៊ី បង្ហាញយ៉ាងច្បាស់ថា លោកខាងលិចគឺមានភាពយឺតយ៉ាវក្នុងការផ្ដល់ជំនួយយោធា ជាពិសេសមិនមានយុទ្ធសាស្ត្រគ្រប់គ្រាន់ផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវឡើយ” ។
ទន្ទឹមនោះ ការកើនឡើងនៃសង្រ្គាមប្រឆាំងនឹងអង្គការណាតូ ក៏ដូចជាការគំរាមវាយប្រហារអាវុធនុយក្លេអ៊ែរម្ដងម្កាលរបស់វិមានក្រឹមឡាំង ក៏បានធ្វើឲ្យមានការប្រុងជើងការខ្ពស់នៅក្នុងរដ្ឋធានីលោកខាងលិចផងដែរ ជាពិសេសទោះបីជាចក្រភពអង់គ្លេសក្រោមការដឹកនាំរបស់លោក Boris Johnson មិនខ្លាចញញើតរុស្ស៊ីក៏ដោយ ប៉ុន្តែអង្គការណាតូហាក់ដូចជាមិនមានឆន្ទៈដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន សម្រាប់ស្តារបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញឡើងវិញរបស់អ៊ុយក្រែននោះទេ ។

អតីតទីប្រឹក្សារបស់លោក Donald Trump រូបនេះបានកត់សម្គាល់ទៀតថា “ការស្ទាក់ស្ទើរនេះហើយ ទើបធ្វើឲ្យវិមានក្រឹមឡាំងជោគជ័យក្នុងការទប់ស្កាត់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ពោលវាមិនមែនជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លាយរបស់អាមេរិកនោះទេ” ។
បុរសវ័យ ៧៥ ឆ្នាំរូបនេះបញ្ជាក់បន្ថែមថា “អ៊ុយក្រែនដែលអសមត្ថភាពក្នុងការសម្រេចបានគោលដៅធំៗក្នុងប្រតិបត្តិការវាយបកលើរុស្ស៊ី គឺជាការរៀបចំយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងដើម្បីទប់ស្កាត់រុស្ស៊ីពីការការវាយដណ្ដើមយកទឹកដីបន្ថែមតែប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការវាយលុកមកលើរុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ ខែមិថុនាមកម្ល៉េះ ហើយអ៊ុយក្រែនថែមទាំងបានបាត់បង់កម្លាំងទ័ពប្រហែល ៤៣,០០០ នាក់ អាវុធ ៥,០០០ គ្រឿង រួមទាំងយន្តហោះ ២៦ គ្រឿង និងរថក្រោះខ្លារខិន Leopard ចំនួន ២៥ គ្រឿងផងដែរក្នុងរយៈពេល ២ ខែកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អាមេរិក ប្រកាសផ្តល់ជំនួយសន្តិសុខថ្មីតម្លៃ ២០០លានដុល្លារ ឲ្យអ៊ុយក្រែន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង