Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាកន្លែងលំហែកាយអានសៀវភៅ របស់យុវវ័យ មកពីគ្រប់មជ្ឈដ្ឋាន

បានផុស

នៅ

ដោយសារតែមានទីធ្លាធំទូលាយ និងបរិយាកាសល្អ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងមានសិស្សនិស្សិតមកពីគ្រប់ ទិសទី ជួបជុំគ្នា ខ្លះមកធ្វើកិច្ចការសាលាជាក្រុម ខ្លះទៀត ក៏មកអង្គុយលំហែកាយ អានសៀវភៅ លេងកីឡាជាដើម រួមនឹង​សកម្មភាពសិក្សាផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្តល់សម្ភាសជាមួយក្រុមការងារ កម្ពុជាថ្មី យុវវ័យភាគច្រើន បានបញ្ជាក់ស្រដៀងគ្នា អំពីមូលហេតុដែលខ្លួននិយម​មក​​សម្រាក​លំហែកាយ និងអានសៀវភៅ នៅក្នុងបរិវេណ​សាកលវិទ្យាល័យ​​ចំណាស់​មួយនេះ ក៏ព្រោះតែ​មានទីធ្លា​ធំទូលាយ បរិយាកាសល្អ ស្ងប់ស្ងាត់ ស័ក្តិសមនឹងការអង្គុយអានសៀវភៅ និងជួបជុំធ្វើកិច្ចការ​ជាក្រុម​បំផុត។

កញ្ញា ចំរើន សាលីតា អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា កញ្ញាមិនមែនជានិស្សិតសាកលវិទ្យាល័យ​មួយនេះទេ ប៉ុន្តែនៅរៀងរាល់ចុងសប្តាហ៍ កញ្ញាចូលចិត្តចំណាយពេលវេលាអានសៀវភៅ និងអង្គុយលេង​នៅទីនេះ ជាមួយមិត្តភក្តិ ឬម្នាក់ឯង។

អតីតនិស្សិតរូបនេះ បញ្ជាក់ទៀតថា ជាទូទៅកញ្ញា​ចូលចិត្ត​ចំណាយ​ពេលចុងសប្តាហ៍​នៅ​ហាង​កាហ្វេ ព្រោះមិនក្តៅ ហើយអាចអង្គុយធ្វើកិច្ចការ ឬពិភាក្សាការងារបានយូរម៉ោង ប៉ុន្តែបរិយាកាសនៅហាងកាហ្វេ ពេលខ្លះ​មិនជា​ស្ងប់ស្ងាត់​ប៉ុន្មានទេ។ ហេតុនេះ កញ្ញាក៏ងាកមកប្តូរបរិយាកាស នៅទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​វិញ ព្រោះមានទីតាំងច្រើន ដែលអាចជ្រើស​អង្គុយ​តាមបែបចំណូលចិត្តបាន និងមានកាហ្វេនិស្សិត សម្រាប់អ្នកដែលនិយម​ផឹកកាហ្វេ​អានសៀវភៅ ដូចជាខ្លួនផងដែរ។

ជាមួយគ្នានេះ អ្នកនិពន្ធមួយក្រុម ដែលជាអ្នកចូលចិត្តចំណាយពេលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងដែរ​ថា មកទីនេះ ធ្វើឱ្យខ្លួនមានអារម្មណ៍ថា បានជួបមនុស្សមួយក្រុមធំ ដែលមានចំណូលចិត្តដូចគ្នា ព្រោះយុវវ័យភាគច្រើន ដែលមកទីនេះ គឺអង្គុយអានសៀវភៅ ឬពិភាក្សាកិច្ចការសាលា ហើយក្រៅពីនេះ ក៏នៅធ្វើសកម្មភាពផ្សេងទៀត ដូចជាលេងកីឡា អង្គុយលំហែកាយជាដើម បន្ទាប់ពីហត់នឿយនឹងការសិក្សា។

ក្នុងនោះ កញ្ញា មិត្ត រស្មី យល់ឃើញថា ការបង្កើតទម្លាប់នៃការរៀនសូត្រជាក្រុមធំបែបនេះ ជាគំរូមួយដែលល្អសម្រាប់ យុវវ័យ ពិសេសសិស្សនិស្សិតតែម្តង។ កញ្ញា បន្តថា អ្វីដែលអំណោយផលសម្រាប់ការរៀនសូត្រនៅទីនោះ គឺបរិយាកាស ក៏ព្រោះតែបរិវេណសាកលវិទ្យាល័យហ៊ុំព័ទ្ធដោយធម្មជាតិ មានស្រះទឹក មានដើមឈើជាម្លប់ ផ្តល់ខ្យល់ត្រជាក់ ធ្វើឱ្យអារម្មណ៍កាន់តែធូរស្រាល និងមិនមានអារម្មណ៍ថានឿយហត់។

គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ត្រូវបានគេស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់​ជាងគេ នៅកម្ពុជា ដែលកសាងឡើង​ក្នុងឆ្នាំ១៩៦០ ។ ក្នុងបរិវេណដីដ៏ធំ ដោយ​មាន​អាគារសិក្សា សាលកម្មវិធី បណ្ណាល័យ និងសំណង់សំខាន់ៗជាច្រើនទៀត បូករួមទាំងសួនច្បារ ក៏ដូចជា ស្រះទឹក​ប៉ុន្មាន​កន្លែងទៀត នៅក្នុងបរិវេណសាកលវិទ្យាល័យ​ផងដែរ។ នៅរៀងរាល់ចុងសប្តាហ៍ តំបន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានភាសាបារាំង បានក្លាយជាកន្លែងជួបជុំដ៏ធំ ពិសេស​សម្រាប់​សិស្សនិស្សិត និងយុវវ័យ មកពីគ្រប់ទិសទី៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៧ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម