Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធលូរំដោះទឹកស្អុយប្រវែងជិត ១គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តកោះកុងស្ថាបនាឡើង

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង បានស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ ឬទឹកស្អុយចេញពីក្រុងខេមភូមិន្ទ ប្រវែងជិត ១គីឡូម៉ែត្រ ដើម្បីបញ្ចៀសការជន់លិច។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីជំនាញ បានសម្រេចលើកគម្រោងសាងសង់ពង្រីកបណ្តាញលូមូលរំដោះ ដែលមានអង្គត់ផ្ចិត ០.៨០ និងប្រវែងជិត ១គីឡូម៉ែត្រ ផ្តើមចេញពីកែងផ្លូវសាខាកាកបាទក្រហមកម្ពុជាខេត្ត ឆ្ពោះទៅប្រឡាយអបក្បែរអតីតព្រលានយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង លើកឡើងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ថា គម្រោងធ្វើប្រព័ន្ធលូនេះ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយបានគិតគូរយកចិត្តទុកដាក់ជាយូរណាស់ មកហើយ ដើម្បីរំដោះទឹកជំនន់ ឬទឹកស្អុយទៅកាន់ប្រឡាយធម្មជាតិ ជៀសវាងការជន់លិចក្នុងមូលដ្ឋាន។

លោក វ៉ែន សុខា ក៏បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០២៣នេះដែរ អាជ្ញាធរខេត្ត ក៏មានចាក់បេតុងចិញ្ចើមផ្លូវបន្ថែមប្រវែង ៣១៧ម៉ែត្រ ទទឹង ៣៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រផងដែរ ក្រោយពេលធ្វើប្រព័ន្ធលូរួចរាល់ហើយ។

គួរកត់សម្គាល់ថា មូលដ្ឋានសង្កាត់ទាំង ៣ ក្នុងក្រុងខេមភូមិន្ទ មានប្រឡាយធម្មជាតិចំណុចតំបន់ខ្លះមិនត្រូវបានស្តារបើកផ្លូវទឹក ដើម្បីសម្រួលផ្លូវទឹកហូរបានល្អនៅឡើយទេ។ រីឯតំបន់ខ្លះទៀត រងការជីកកាយលុបធ្វើជាកម្មសិទ្ធិក៏មាន ដែលបង្កឲ្យមានជន់លិចពេលភ្លៀងធ្លាក់ច្រើន។

បញ្ហានេះពលរដ្ឋ ក៏សំណូមពរដល់អាជ្ញាធរក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបង្កើនតាមត្រួតពិនិត្យនូវខាងលើប្រឈមខាងលើ និងមានវិធានការស្តារប្រឡាយធម្មជាតិឲ្យបានច្រើន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម