Connect with us

កីឡា

AFC បង្កើត​ពាន​​រង្វាន់ថ្មី​មួយទៀត​សម្រាប់ក្លិបបាល់ទាត់អាជីពប្រចាំតំបន់អាស៊ី

បានផុស

នៅ

គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានប្រកាសពីយុគសម័យថ្មី​មួយ​សម្រាប់ក្លិបបាល់ទាត់អាជីពប្រចាំទ្វីបអាស៊ី ដោយបង្ហាញឈ្មោះ​ពានសម្រាប់ក្លិបថ្មីចំនួន៣ រួមជាមួយនឹងការបង្កើនថវិកាយ៉ាងច្រើនសម្រាប់ក្រុមចូលរួមចំនួន៧៦ក្រុម ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ពានរង្វាន់ក្លិបបាល់ទាត់នារី AFC Women’s Champions។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើម​ថ្មីចំនួន៣ ដែលមានគោលបំណងជំរុញបាល់ទាត់អាស៊ីឡើងដល់កម្ពស់ថ្មី និងជំរុញកំណើន ក៏​ដូច​ជា​ការរួមបញ្ចូលគ្នាកាន់តែខ្លាំងនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤-២០២៥។

ពានកម្រិតកំពូលនៃក្លិបបាល់ទាត់អាស៊ី ​ដែលនឹងរួមបញ្ចូលក្លិបចូលរួមចំនួន ២៤ក្រុម នឹងត្រូវដាក់ឈ្មោះថា AFC Champions League Elite (ACLE) ខណៈពានកម្រិតទី២ ដែលមាន ៣២ក្រុមនឹងត្រូវ​ហៅថា AFC Champions League 2 (ACL2) និង ពានកម្រិតចុងក្រោយ មានក្លិបចំនួន២០ ត្រូវបានហៅថា AFC Challenge League (ACGL)។

លើសពីនេះ ក្រុមជើងឯក ACLE គ្រោងនឹងផ្តល់រង្វាន់សរុបចំនួន ១២លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំចុងក្រោយនេះ រដូវកាល ២០២៣/២៤  មាន​ត្រឹម​តែ​៤លានដុល្លារប៉ុណ្ណោះ។

ពាន​រង្វាន់ AFC Champions League 2 និង AFC Challenge League នឹងត្រូវបញ្ជាក់ជូនបន្ថែម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ the-afc.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥២ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម