Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អះអាងជោគជ័យ ផលិតបានអាវុធឡាស៊ែរថាមពលខ្ពស់ បាញ់មិនចេះក្តៅកាណុង

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិនៃបច្ចេកវិទ្យាការពារជាតិ ក្នុងប្រទេសចិនបានអះអាងពីជោគជ័យ លើបញ្ហាប្រឈមដ៏ធំបំផុត ក្នុងការផលិតអាវុធឡាស៊ែរ។

(រូបថត៖ កងទ័ពជើងទឹកអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធឡាស៊ែរថាមពលខ្ពស់ ត្រូវបានប្រើដើម្បីបំផ្លាញយានគ្មានមនុស្សបើកលើអាកាស ដូចជាដ្រូនសង្គ្រាមជាដើម ប៉ុន្តែអាវុធបែបនោះនឹងឡើងកម្តៅខ្លាំង រាល់ពេលប្រើម្តងៗ ជាហេតុជំរុញឲ្យប្រតិបត្តិករត្រូវបង្ខំចិត្តបិទវាសិន ដើម្បីឲ្យត្រជាក់។

ប៉ុន្តែថ្មីៗ អ្នកវិទ្យាសាស្ត្រជនជាតិចិន រាយការណ៍ថា ពួកគេបានបង្កើតប្រព័ន្ធត្រជាក់ ដែលផ្លុំឧស្ម័នចេញតាមអាវុធ ដើម្បីរំសាយកម្តៅ និងបង្កើនប្រសិទ្ធភាពរបស់ឡាស៊ែរ សម្រាប់ការបាញ់ប្រហារលើគោលដៅជាក់លាក់។

ក្រុមដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រអាវុធឡាស៊ែរ Yuan Shengfu បានប្រាប់ South China Morning Post ថា “នេះគឺជារបកគំហើញដ៏ធំមួយ ដើម្បីធ្វើឲ្យប្រព័ន្ធឡាស៊ែរថាមពលខ្ពស់ ដំណើរការកាន់តែប្រសើរឡើង។ អ្វីដែលមានគុណភាពខ្ពស់ អាចត្រូវបានផលិត មិនត្រឹមតែនៅវិនាទីដំបូងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរក្សាបាន ដោយគ្មានកំណត់ទៀតផង”។

(រូបថត៖ កងទ័ពជើងទឹកអាមេរិក)

កាំរស្មីឡាស៊ែរ អាចបណ្តាលឲ្យឧស្ម័ននៅក្នុងខ្យល់ឡើងក្តៅ ដែលអាចកាត់បន្ថយគុណភាពរបស់ឡាស៊ែរ និងនាំឲ្យខូចខាតកាណុងបាញ់ឡាស៊ែរ។ ដើម្បីចៀសផុតពីបញ្ហានេះ អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានបង្កើតប្រព័ន្ធមួយ ដែលអាចផ្លុំឧស្ម័នស្អាតនៅតាមកាណុង និងច្រានកម្តៅចេញពីកាណុង។ នេះអនុញ្ញាតឲ្យឡាស៊ែរកាន់តែខ្លាំង និងមានប្រសិទ្ធភាព។

ប្រសិនបើការអះអាងរបស់ពួកគេគឺជាការពិតមែននោះ វាមានន័យថា ប្រទេសចិន កំពុងឈានមុខសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍអាវុធឡាស៊ែរថាមពលខ្ពស់ ដែលអាចប្រើនៅលើសមរភូមិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail, Business Insider

ចុចអាន៖ រុស្ស៊ី កំពុងប្រើប្រាស់អាវុធឡាស៊ែរស៊េរីថ្មី ដ៏មានឥទ្ធិពលនៅ អ៊ុយក្រែន ដុតកម្ទេចយន្តហោះសត្រូវត្រឹម ៥វិនាទី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម