Connect with us

ព័ត៌មានជាតិ

ទិវាសារព័ត៌មានប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

នៅ​ថ្ងៃ​ទី 9 ខែសីហា ឆ្នាំ 2023 អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន​-​អង្គការ ជាង​30 បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ទិវា​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ព្រមទាំង​បាន​ទៅ​ទស្សនា​គម្រោង​ផ្សេងៗ​របស់​ក្រុមហ៊ុន ដើម្បី​ស្វែងយល់​ពី​គុណភាព​ពិតៗ​របស់​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ទិវា​សារព័ត៌មាន​នេះ​មាន​រយៈពេល 3 ថ្ងៃ​។ ក្នុង​កម្មវិធី​នេះ អ្នកសារព័ត៌មាន​បាន​សិក្សា​ស្វែងយល់​ពី​វប្បធម៌ និង​គុណភាព​គម្រោង​របស់​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដោយ​យកចិត្តទុកដាក់ ហើយ​បាន​យល់​ពី​ភាពសប្បាយ​រីករាយ​រប​ស់​ម្ចាស់ផ្ទះ​និង​ប្រជាជន​ភ្នំពេញ​ដែល​ទទួលបាន​សេវាកម្ម​ពី​គម្រោង​លំនៅឋាន និង​អាជីវកម្ម​របស់​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។​

ចាក់​ឫស​នៅ​កម្ពុជា រួមគ្នា​កសាង​ទីក្រុង​ឲ្យ​ល្អ​ប្រសើរ

គម្រោង​ដំបូងបង្អស់​ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នោះ គឺ Bay of Lights ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។ គម្រោង Bay of Lights គ្របដណ្ដប់​លើ​ផ្ទៃដី 934 ហិកតា។ បច្ចុប្បន្ន ដំណាក់កាល​ទី 1 ជា​គម្រោង​មជ្ឈមណ្ឌល​កម្សាន្ត​ពហុ​មុខងារ​នៅ​តាម​ឆ្នេរសមុទ្រ​ដំបូង​គេ​បង្អស់ និង​កំពុង​ស្ថិតក្នុង​ដំណើរការ​សាងសង់​។ ដំណាក់កាល​ទី 1 នេះ​រួម​មាន ក្លឹប​លើ​ឆ្នេរសមុទ្រ ផ្ទះ​ឈើ​តាម​ឆ្នេរសមុទ្រ​ចំនួន 60 ក្លឹប​ប្រណាំង​ឡាន Go-kart ការ​លោត​ខ្សែ​បញ្ច្រាស (Reverse Bungee) និង​ការបាញ់​កាំភ្លើង​ពណ៌ (Paintball)​។​ល។​

នៅ​ថ្ងៃទី 10 ខែសីហា ក្រុម​អ្នកសារព័ត៌មាន​បាន​ទៅ​ទស្សនា​អគារ​ព្រី​នស៍ អ៊ី​ន​ធើ​ណា​សិ​នណល ផ្លា​ហ្សា​ដែលជា​អគារ​ពហុមុខ​ងារ​បែប​ទីក្រុង​ដែល​បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។

ព្រីនស៍ អ៊ី​ន​ធើ​ណា​សិ​នណល ផ្លា​ហ្សា គឺជា​អគារ​ពហុ​មុខងារ​បែប​ទីក្រុង​ដែល​បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប និង​ស្ថិតនៅ​ទីតាំង​ស្នូល នៃ​តំបន់​ពាណិជ្ជកម្ម ដែល​ប្រមូលផ្ដុំ​ទៅដោយ​ប្រភពធនធាន​ជាច្រើន​។ លើសពីនេះ ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ក៏​បាន​ឌី​ហ្សា​ញ​យ៉ាង​ពិសេស​នូវ​អគារ​ពាណិជ្ជកម្ម​ជាន់​ផ្ទាល់​ដី និង​កន្លែង​ថតរូប​ដែល​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ ហើយក៏​មានមុខ​ងារ​និង​ប្រភេទ​អាជីវកម្ម​ជាច្រើន ដូចជា​ការពិគ្រោះ​ធុរកិច្ច ការ​ទទួល​ទាន​អាហារ ការសម្រាកលំហែ ការដើរ​ទិញ​អីវ៉ាន់ និង​ការកម្សាន្ត​។ ការ​រួម​ផ្សំ​នូវ​អគារ​ពាណិជ្ជកម្ម និង លំនៅឋាន អាច​បំពេញ​នូវ​រាល់​តម្រូវការ​ប្រចាំថ្ងៃ​របស់​អតិថិជន​គ្រប់​វ័យ និង​គ្រប់​ស្រទាប់​វណ្ណៈ។

បន្ទាប់មក ក្រុម​អ្នកសារព័ត៌មាន ក៏បាន​ទៅ​ទស្សនា​គម្រោង​ព្រីនស៍ ហេប​ភី​នេស ផ្លា​ហ្សា និង​មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា ដែលជា​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ភ្នំពេញ CBD ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។

ក្រុមហ៊ុន​ម៉ៅការ​សម្រាប់​គម្រោង​ព្រី​នស៍ ហេ​ប​ភី​នេស ផ្លា​ហ្សា គឺ ក្រុមហ៊ុន Shanghai Baoye Group។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ម៉ៅការ​ដ៏​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​រដ្ឋ​ខ្នាត​ធំ​របស់​ប្រទេស​ចិន ក្រុមហ៊ុន MCC Group មាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ព្រមទាំង​បាន​បញ្ចប់ និង​កំពុង​សាងសង់​គម្រោង​ជាង 30 នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​ម៉ៅការ​ជំនាញ​ផ្នែក​មេកានិច និង​អគ្គិសនី នៃ​គម្រោង​នេះ គឺ ក្រុមហ៊ុន China Power Construction Group Co., Ltd.។ រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​គម្រោង​ប្រមាណ 120 នៅ​កម្ពុជា។

ពេល​ទៅ​ទស្សនា​មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា ដែល​បាន​ប្រគល់​ខុន​ដូ​រួច​ហើយ​នោះ ក្រុម​អ្នក​សារព័ត៌មាន​ក៏បាន​យល់ដឹង​បន្ថែម​អំពី​សេវាកម្ម​ថែទាំ និង​គុណភាព​ផ្ទះ​ដែលមាន​ស្រាប់​របស់ ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប លើ​ទិដ្ឋភាព​ផ្សេងៗ។ រាល់​សម្ភារៈ​បរិក្ខារ​ទាំងអស់​នៅ​ក្នុង​មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា ត្រូវ​បាន​ថែទាំ និង​ជួសជុល​ជាប្រចាំ​ស្របតាម​ផែនការ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ព្រីនស៍ ប្រ​ផឹ​ធី ក្នុង​គោលបំណង​ធានា​ថា គុណភាព​ជីវិត​រស់នៅ​របស់​ម្ចាស់​ផ្ទះ​នីមួយៗ នឹង​មិន​ទទួលរង​ផល​ប៉ះពាល់ និង​ដើម្បី​បង្កើត​បរិយាកាស​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល និង​ផាសុកភាព។

បន្ទាប់ពី​ការ​ប្រគល់​ផ្ទះ​រួច គម្រោង​ព្រី​នស៍ ហេ​ប​ភី​នេស ផ្លា​ហ្សា រួម​ជាមួយ​មជ្ឈមណ្ឌល ព្រីនស៍ ផ្លា​ហ្សា នឹង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ភាព​រស់រវើក​ឡើង ព្រមទាំង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​រង្វង់​ធុរកិច្ច​ក្នុង​តំបន់​ផង​ដែរ។

នៅ​ថ្ងៃ​ទី 11 ខែ​សីហា ក្រុម​អ្នកសារព័ត៌មាន បាន​ទៅ​ទស្សនា​គម្រោង​ព្រីនស៍ វ័ន ត្រូ​ពិកា ដែល​ជា​គម្រោង​បុរី​វីឡា​លំដាប់​ខ្ពស់​ដំបូង​គេ​របស់​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។

ព្រី​នស៍ វ័ន ត្រូ​ពិកា មាន​ផ្តល់​ជូន​អតិថិជន​នូវ​ក្លឹប​កម្សាន្ត​លំដាប់​ខ្ពស់ សេវាកម្ម VIP ធនធាន​ទីក្រុង​កម្រ និង​រស​និយម​បែប​សិល្បៈ ព្រមទាំង​ជា​លំនៅឋាន​ប្រណិត​ដែលមាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​។​

សេវាកម្ម​ល្អឥតខ្ចោះ ផ្តល់​ភាពល្អប្រសើរ​ក្នុងការ​រស់នៅ​

គម្រោង​សាងសង់​ទាំងអស់ សុទ្ធតែជា​ការសង្ឃឹម​ដ៏​ស្រស់បំព្រង​ក្នុង​ការ​រស់នៅ​របស់​ម្ចាស់ផ្ទះ​នីមួយៗ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ប្ដេជ្ញា​ផ្តល់​សេវាកម្ម​ប្រកបដោយ​ការ​គិតគូរ​ដល់​ម្ចាស់ផ្ទះ និង​សាធារណជន​ទូទៅ ដើម្បី​ទទួលបាន​ភាព​កក់ក្ដៅ ភាពងាយស្រួល និង​ភាពស្រស់​បំព្រង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​គម្រោង​នេះ ក្រុម​អ្នកសារព័ត៌មាន​ក៏បាន​ទៅ​ទស្សនា​ព្រីនស៍ ក្លឹប ផ្សារ​ទំនើប​ព្រី​នស៍ ព្រី​នស៍ ប្រ​ផឹ​ធី និង​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ​ផងដែរ។

អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ដំបូង នៃ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌មាន ត្រូវ​បាន​រៀបចំឡើង​នៅ​ព្រី​នស៍ ក្លឹប ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្នុងអំឡុង​ពេលនោះ ក្រុម​អ្នកសារព័ត៌មាន​បាន​ទៅលេង​កម្សាន្ត​នៅក្នុង​ក្លឹប និង​បាន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​គុណភាព និង​សេវាកម្ម​របស់​ក្លឹប។

នៅ​ថ្ងៃទី 1 និង​ថ្ងៃទី 2 នៃ​កម្មវិធី​នេះ ក្រុម​អ្នកសារព័ត៌មាន បាន​ទៅ​ទស្សនា​ផ្សារ​ទំនើប​ព្រី​នស៍​ក្នុង​ខេត្ត​ព្រះសីហនុ និង​ក្រុងភ្នំពេញ​។ ការងារ​គ្រប់គ្រង​និង​ប្រតិបត្តិការ​នៅ​ទីស្នាក់ការ​កណ្ដាល ប្រតិបត្តិការ​ប្រកប​ដោយ​វិជ្ជាជីវៈ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​ពេញលេញ និង​សេវា​ដឹកជញ្ជូន​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ក្នុង​រង្វង់​ចម្ងាយ​3km របស់​ផ្សារ​ទំនើប​ព្រី​នស៍ ត្រូវ​បាន​ទទួលស្គាល់ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកសារព័ត៌មាន។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រី​នស៍ អ៊ី​ន​ធើ​ណា​សិ​នណល ផ្លា​ហ្សា ក្រុម​អ្នកសារព័ត៌មាន ក៏បាន​ទទួល​បទពិសោធន៍​ពី​សេវាកម្ម​របស់​ព្រី​នស៍ ប្រ​ផឹ​ធី ផ្ទាល់​ផង​ដែរ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ស្តង់ដារ​ឈានមុខ​គេ​ក្នុង​វិស័យ​ផ្តល់​សេវា​គ្រប់គ្រង​ប្រ​ផឹ​ធី​នៅ​កម្ពុជា ព្រី​នស៍ ប្រ​ផឹ​ធី តែងតែ​ស្វែងរក​ការ​ផ្តល់សេវា​ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ម្ចាស់ផ្ទះ​នីមួយៗ​។ ជាមួយនឹង​សេវាកម្ម​លំដាប់​ខ្ពស់ ព្រី​នស៍ ប្រ​ផឹ​ធី​ផ្តល់ជូន​អតិថិជន​នូវ​របៀប​រស់នៅ​ចម្រុះ​បែប និង​កាន់តែ​ប្រសើរ និង​ទាន់សម័យ​ជាង​មុន។

បន្ទាប់ពី​បាន​ទស្សនា​មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា​រួម ក្រុម​អ្នកសារព័ត៌មាន​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ដើម្បី​ទទួលយក​បទពិសោធន៍​នៃ​ការ​លេងកម្សាន្ត និង​សម្រាក​លំហែ។ បន្ថែម​ពីលើ​ការបំពេញ​តម្រូវការ​ផ្សេងៗ​សម្រាប់​ការលេងកម្សាន្ត​បែប​វិស្សមកាល ចាប់ផ្ដើម​ពី​ខែមិថុនា ឆ្នាំ 2023 មក ព្រី​នស៍ ម៉ា​ណ័​រ ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រចាំខែ​ផងដែរ។ ដូចនេះ​ប្រសិនបើ​អង្គការ ឬ​ក្រុមហ៊ុន​ណា​មានបំណង​ចង់​ចូលរួម ឬ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ អាច​ធ្វើ​ការ​ទំនាក់ទំនង​មក​ព្រី​នស៍ ម៉ា​ណ័​រ បាន។

ក្នុងអំឡុងពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច ថ្នាក់ដឹកនាំ​ជាច្រើនរូប នៃ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ក៏បាន​ចែករំលែក​នូវ​ផែនការ​ប្លង់​ពាណិជ្ជកម្ម នៃ​គម្រោង​នីមួយៗ​របស់​ក្រុមហ៊ុន​ផង​ដែរ។

បង្កើត​គំរូ​ថ្មី នៃ​សហគមន៍​រស់នៅ​និង​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃនេះ ក្រុម​អ្នកសារព័ត៌មាន​ទាំង​ជាង 30 ស្ថាប័ន ក៏បាន​ទៅ​ទស្សនា​ទម្រង់​អាជីវកម្ម​នៃ​គម្រោង​នីមួយៗ​ផងដែរ​។

អគារ​ពាណិជ្ជកម្ម នៃ​គម្រោង​ព្រី​នស៍ អ៊ី​ន​ធើ​ណា​សិ​នណល ផ្លា​ហ្សា មាន​ហាង​ម៉ាក​ល្បីៗ និង​ទាន់​សម័យ​ជាច្រើន ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម និង​សាធារណៈជន ក៏ដូចជា​បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ជីវិត​រស់នៅ​។ ព្រី​នស៍ ថា​ម​ស៍ ផ្លា​ហ្សា ដែល​ស្ថិតនៅ​ទល់មុខ​នឹង​មជ្ឈមណ្ឌល ព្រី​នស៍ ផ្លា​ហ្សា គឺជា​តំបន់​ពាណិជ្ជកម្ម​ដែលមាន​ភាពទាន់សម័យ និង​មាន​ចក្ខុវិស័យ “​ងាយស្រួល​រស់នៅ ងាយស្រួល​ធ្វើ​អាជីវកម្ម និង​ងាយស្រួល​ធ្វើដំណើរ​” ដើម្បី​លើកកម្ពស់​ជា​បន្តបន្ទាប់​នៃ​មុខងារ​សហគមន៍ គុណភាព និង​បរិស្ថាន​។

ទិញ​បបរ មី​ស៊ុប ម្សៅ​បោក​ខោអាវ និង​ផ្ញើ​អីវ៉ាន់ ហាត់ប្រាណ សាឡ​ន ឬ​ទិញ​ផ្លែឈើ​ទៅផ្ទះ​… មិន​ត្រឹមតែ​ងាយស្រួល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង​។ “​រង្វង់​អាជីវកម្ម​ថ្មី​” ក្នុងការ​រស់នៅ​ដែលមាន​រង្វង់​ចម្ងាយ​ត្រឹមតែ 15 នាទី​ប៉ុណ្ណោះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប។

លើសពី​នេះ ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប កំពុង​រៀបចំ​ផ្សារ​រាត្រី No.5 ដែល​រួមបញ្ចូល​នូវ​អាហារ ការកម្សាន្ត និង​ការ​ដើរ​ទិញ​ទំនិញ​ក្នុង​កន្លែង​តែមួយ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ “​សេដ្ឋកិច្ច​ពេលយប់​” របស់​កម្ពុជា​។ បច្ចុប្បន្ន ផ្សារ​រាត្រី No.5 កំពុង​ស្វែងរក​អ្នក​ជួល​ទីតាំង ប្រសិនបើ​មាន​ចំណាប់អារម្មណ៍ សូម​កុំ​ឲ្យ​កន្លង​ហួស​ឱកាស​ដ៏​ល្អ​នេះ​ឲ្យ​សោះ​។

ម្យ៉ាងវិញទៀត ព្រី​នស៍ ហេ​ប​ភី​នេស ផ្លា​ហ្សា ដែល​នឹងធ្វើ​ការប្រគល់​ផ្ទះ​ក្នុងពេល​ឆាប់ៗ​នេះ ក៏​នឹង​បង្កើត​បាន​នូវ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ​បែប​ដែល​បំពេញ​នូវ​រាល់​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​វ័យក្មេង​ផង​ដែរ។

ជាមួយនឹង​ការបង្កើតឡើង​នូវ​អគារ​ពាណិជ្ជកម្ម​ក្នុង​គម្រោង​ផ្សេងៗ ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​នឹង​បង្កើត​នូវ​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ការតភ្ជាប់​ដ៏​មាន​ប្រសិទ្ធភាព​នូវ​រង្វង់​អាជីវកម្ម​ចម្រុះ​បែប​សម្រាប់​ការរស់នៅ​ក្នុង​កម្ពុជា​។ ជាមួយនឹង​ការបង្កើត​បណ្ដុំ​អាជីវកម្ម​ផ្សេងៗ ដោយ​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​រស់នៅ​និង​ការកម្សាន្ត​សប្បាយ ក៏ដូចជា​ហាង​ម៉ាក​ល្បីៗ ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប នឹង​បង្កើត​គំរូ​ថ្មី នៃ​អាជីវកម្ម​គាំទ្រ​សហគមន៍​លំដាប់​ខ្ពស់​ប្រកបដោយ​បរិយាកាស​រស់នៅ​ល្អប្រសើរ។

នៅពេល​អនាគត ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ នៃ​ការកែលម្អ និង​ការធ្វើផែនការ​ប្រតិបត្តិការ​ទីក្រុង ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប នឹង បន្ត​ប្រមូល​បទពិសោធន៍​ក្នុងការ​សាងសង់ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មាន​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​បង្កើត​លទ្ធភាព​បន្ថែម​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៣ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម