Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបំភ្លឺ​ ជុំវិញ​ការ​កំណត់​​ព្រំប្រទល់ដី​គម្រោង​រេដបូក​និង​ដី​ស្រែ​​ប្រជាពលរដ្ឋ​

បានផុស

នៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតបនឹងសារព័ត៌មាន Cambojanews ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ “រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំជាង ៥៥០,០០០ ហិកតា” នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣។

បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែល​ផ្តល់​ដល់​ក្រុម​​អ្នក​សារព័ត៌មាន ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមស្វាគមន៍ចំពោះព័ត៌មានស្តីអំពីអនុក្រឹត្យលេខ ១៧៣ អនក្រ.បក “ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ” ដែលជាការច្របាច់បញ្ចូលគ្នានៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​មានប្រសាសន៍ថា ការច្របាច់បញ្ចូលគ្នានេះគឺ​ជា​ក្តី​សុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញតំបន់ទេសភាពមួយមានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់អភិរក្សតំបន់ទីជម្រាលប្រភពទឹកដ៏មានសារៈសំខាន់ស្ថិតនៅភាគនិរតីនៃប្រទេស​កម្ពុជា។

ឆ្លើយតបទៅនឹងបទចោទដែលថា ព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋនិងព្រំប្រទល់គម្រោងរេដបូក អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមធ្វើការបំភ្លឺថា នេះមិនមែនជាការពិតនោះទេ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន​កំពុងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំឆាយអារ៉ែង ដោយបានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។

បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នទីមួយដែលបានឈានជើងចូលទៅ​ជួយ​សហគមន៍ជនជាតិដើមភាគតិចជង។ ការវាយតម្លៃជីវភាពប្រជាពលរដ្ឋលើកដំបូងត្រូវបានធ្វើក្នុងឆ្នាំ ២០១៥ បន្ដដោយការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងភូមិទាំង ៦ នៃតំបន់ជ្រលងភ្នំ ឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង ៦ នេះមិនត្រូវបានវាស់វែងដោយបទបញ្ជា ០១ បប នោះទេ។

ជាលទ្ធផលផ្ទៃដីស្រែចម្ការទំហំ ១,៧៩៩ ហិកតា ត្រូវបានកំណត់អត្ដសញ្ញាណ និងកំណត់ជាផែនទីដីប្រើប្រាស់របស់ប្រជាពលរដ្ឋចំនួន ៣៤២ គ្រួសារ នៅក្នុងឃុំប្រឡាយ និងឃុំជំនាប់។ តាមការកំណត់អត្តសញ្ញាណដីប្រើប្រាស់ខាងលើ ប្រជាពលរដ្ឋមានដីលំនៅដ្ឋាន និងដីស្រែចម្ការជាមធ្យមទំហំ ៥.៦ ហិកតាក្នុងមួយគ្រួសារ។

លើសពីនេះទៅទៀត ការប្រមូលអនុផលព្រៃឈើក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់គម្រោងរេដបូកផងដែរ។ ការប្រមូលអនុផលព្រៃឈើនេះត្រូវបានអនុញ្ញាតដោយច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨។ តែទោះជាយ៉ាងណាក៏ដោយ ការកាប់ឈើ និងការកាប់រានដីព្រៃស្ថិតនៅក្រៅតំបន់សហគមន៍តម្រូវឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម