Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប​ ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ខេត្ត​ទី​៦ បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាសកាល

បានផុស

នៅ

កែប ​៖ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៣​នេះ លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អម​ដំណើរ​ដោយ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ខេត្ត​កែប​ជា​ខេត្ត​ទី​៦ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បានជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) បន្ទាប់ពី​ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នេះ​ដែរ ​មាន​ប្រតិភូ​អម​ដំណើរ ភាគី​ពាក់ព័ន្ធ និង​យុវជន ចូលរួម​ប្រមាណ​ជាង​៤០០​នាក់​ផ្សេងទៀត​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ថ្លែងឱ្យដឹងថា ថ្ងៃនេះ​ខេត្ត​កែប​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ខេត្ត​ទី​៦ បានបញ្ចប់​ទាំងស្រុង​នូវ​ការ​បន្ទោបង់​ពាសវាល​ពាសកាល ការសម្រេចបាន​នេះ មានន័យថា​គ្រប់​ខ្នង​ផ្ទះ​ទាំងអស់​របស់​ពលរដ្ឋ មាន​បង្គន់​អនាម័យ​ផ្ទាល់ខ្លួន ឬ​មាន​បង្គន់​អនាម័យ​រួមគ្នា​ប្រើប្រាស់​។

លទ្ធផល​នេះ​ បាន​បញ្ជាក់​ពី​ផល​វិជ្ជមាន​ច្រើន សម្រាប់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​វិស័យ​ទេសចរណ៍​របស់​ខេត្ត​កែប​ទាំងមូល ដែល​កន្លងទៅ​ខេត្ត​ត្រូវ​បាន គេ​ប្រសិទ្ធ​នាម​ជា តារា​រះ​នា​ទិសនិរតី ជា​ខេត្ត​ដែល​តែងតែ​ទទួលបាន​នូវ​ជ័យលាភី​ថ្នាក់ជាតិ និង​អន្តរជាតិ​។

លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​កំណត់​នូវ​ទស្សន​វិស័យ និង​គោលដៅ​យ៉ាងច្បាស់​លាស់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តី​ពី ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ដោយ​បាន​កំណត់​ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់​នៅ​ក្នុង​បរិស្ថាន ដែល​មាន​អនាម័យ​ស្អាត​ប្រកបដោយ​និរន្តរភាព​” ដែល​ទស្សនៈ​វិស័យនេះ មាន​ភាព​ស៊ីគ្នា​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ឆ្នាំ​២០៣០។

លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន បន្ត​ថា ថ្ងៃនេះ​យើង​ពិត​ជាមាន​មោទនភាព ដែល​បាន​ប្រកាស​ទទួលស្គាល់ ខេត្ត​កែប​ជា​ខេត្ត​ទី​៦ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បានជា​ខេត្ត​បញ្ចប់​ការបន្ទោបង់​ពាសវាល​ពាសកាល (ODF)​។

លទ្ធផល​ដែល​ទទួលបាន​នាពេលនេះ ប្រាកដ​ណាស់​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខេត្ត​ទាំងមូល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្រុមការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) មន្ទីរ​អភិវឌ្ឍន៍​ជនបទ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​នានា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អត្រា​គ្រប​ដណ្តប់​អនាម័យ​បាន​កើន​ដល់​ជាង ៨០% ដោយឡែក​ចំពោះ​ការសម្រេចបាន ODF គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ ២០២៣ មាន​ភូមិ​ចំនួន ៧,០៥៩ ឃុំ​ចំនួន ៥៤៥ ស្រុក​ចំនួន ៤៦ និង​ខេត្ត ODF ចំនួន​៦​ហើយ រួមទាំង​ខេត្ត​កែប ដែល​សម្រេច​បានជា​ខេត្ត ODF​។

ហើយ​ក្រសួង​បាន​នឹង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​ទឹក ការ​សំអាត និង​អនាម័យ​ជនបទ​ជំហាន​ទី​២ ឆ្នាំ​២០១៩-២០២៣ ដោយ​បាន​កំណត់​យក​នូវ​គោលដៅ​អត្រា​គ្របដណ្តប់​ចំនួន ៩០% លើ​ការទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅត្រឹម​ឆ្នាំ​២០២៣៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥២ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម