ព័ត៌មានអន្ដរជាតិ
ចិនសន្យាផ្តល់ថវិកា ៣០០លានយ័ន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ កម្ពុជា-ថៃ-ឡាវ-ចិន
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាផ្តល់ថវិកាចំនួន៣០០លានយន់ ស្មើនឹង ៤១,៣៤លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ប្រទេសកម្ពុជា ថៃ ឡាវ និង ចិន។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន២ថ្ងៃ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន។
ជំនួបនេះធ្វើឡើងក្នុងក្របខ័ណ្ឌការងាររបស់គណៈកម្មការរវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ លោក ស៊ុន ចាន់ថុល បាននិយាយថា ចិនគឺជាមិត្តពិត ដោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកើតឡើងនោះ ក៏រួមបញ្ចូលទាំងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប គម្រោងផ្លូវរថភ្លើងកម្ពុជា និងគម្រោងប្រឡាយ Funanteecho ដែលកំពុងអនុវត្តន៍ដោយមានការគាំទ្រពីលោកប្រធានាធិបតី Xi Jinping។
កម្ពុជាបានសរសើរចិនដែលបានផ្តល់ថវិកាចំនួណ៣០០លានយន់ដើម្បីអភិវឌ្ឍន៍វិស័យផ្លូវដែកនៅកម្ពុជា ព្រមទាំងជំរុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅប្រទេសថៃ ឡាវ និង ចិន។ លោក ហោ ណាំហុង បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញពាណិជ្ជកម្ម និងវិស័យផ្សេងៗនៅទូទាំងប្រទេសកម្ពុជារហូតមក។
លោក ហោ ណាំហុង បានគូសបញ្ជាក់ថា ប្រទេសចិនបានជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក្នុងនោះរួមមានការសាងសង់ផ្លូវថ្នល់ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានចំនួន ១០ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាជនកម្ពុជា។
ចំណែកលោក វ៉ាង យី ក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ហោ ណាំហុង ក្នុងការពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ (ខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងក្របខ័ណ្ឌនៃគណៈកម្មការវាងរដ្ឋាភិបាលកម្ពុជា-ចិន។ ទន្ទឹមគ្នានេះ លោក វ៉ាង យី ក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ និងការថែរក្សាទំនាក់ទំនងទ្វេភាគីផងដែរ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមបញ្ចូលទាំងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១០៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា