Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក 

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងកាលពីថ្ងៃអង្គារទី១៥ខែសីហាថា អង្គការណាតូ អាចនឹងសម្រេចបាននូវការធ្វើសមាហរណកម្មជាមួយកតិកាសញ្ញាសន្តិសុខរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ហៅកាត់ AUKUS ខណៈទីក្រុងវ៉ាស៊ីនតោន ខិតខំកែទម្រង់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបម្រើតម្រូវការផ្ទាល់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសន្តិសុខអន្តរជាតិលើកទី២១នៅទីក្រុងមូស្គូ មេដឹកនាំរុស្ស៊ីនិយាយថា “ក្នុងចំណោមរបស់ផ្សេងទៀត សហរដ្ឋអាមេរិកកំពុងស្វែងរកកំណែទម្រង់ប្រព័ន្ធ នៃអន្តររដ្ឋដែលបានអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការអំពាវនាវឲ្យបង្កើតយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមានគោលបំណងសំខាន់ ក្នុងការបង្កើតសមាគមនយោបាយ-យោធា ដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន”។

លើសពីនេះ ដោយសំដៅទៅកតិកាសញ្ញា ដែលព្រមព្រៀងកាលពីចុងឆ្នាំ២០២១ រវាងទីក្រុងវ៉ាស៊ីនតោន ឡុងដ៍ និងកង់បេរ៉ា, លោក ពូទីន បានសង្កត់ធ្ងន់ថា “យើងមិនបដិសេធទេដែលថា អ្វីៗទាំងនោះនឹងនាំទៅដល់ការធ្វើសមាហរណកម្មពេញលេញ នៃកងកម្លាំងណាតូជាមួយរចនាសម្ព័ន្ធដែលត្រូវបានបង្កើតឡើងដោយប្លុក AUKUS”។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានព្រមានអំពីអាណានិគមនិយមខាងលិច ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាមពន្យារពេលដល់ការបង្កើតពិភពលោកពហុប៉ូល ហើយបង្កអស្ថិរភាព និងបណ្តាលឲ្យមានភាពតានតឹងនៅទូទាំងតំបន់ផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តកាត់បន្ថយការប្រឈមមុខដាក់គ្នាក្នុងកម្រិតពិភពលោកនិងតំបន់ ហើយបន្តខិតខំអភិវឌ្ឍសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើអាទិភាពនៃបទដ្ឋាន និងគោលការណ៍នៃច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងការជឿទុកចិត្តផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន៖ ណាតូ មិនព្រមពិភាក្សាជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម