Connect with us

ព័ត៌មានជាតិ

ម្ចាស់ហាង ៖ បច្ចុប្បន្នអតិថិជនមានតម្រូវការទូរសព្ទមួយទឹក ច្រើនជាងទូរសព្ទថ្មី

បានផុស

នៅ

មុខរបរជាជាងជួសជុលទូរសព្ទ និងលក់ទូរសព្ទដៃទំនើបក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ហាក់សម្បូរទៅដោយតូប និងហាងធំៗជាច្រើន ពិសេសនៅតាមផ្សារទីប្រជុំជននានា ស្ទើរតែគ្រប់តំបន់ទាំងអស់ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ បើតាមម្ចាស់ហាង និងតូបលក់ទូរសព្ទមួយចំនួន បានប្រាប់ថា នាពេលបច្ចុប្បន្ននេះ អតិថិជនមានតម្រូវការទូរសព្ទមួយទឹក ច្រើនជាងទូរសព្ទថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ នីម ម្ចាស់ហាងលក់ទូរសព្ទដៃ និងជួសជុលផ្សារទួលសង្កែ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា បច្ចុប្បន្ននេះ ការជួសជុលទូរសព្ទដៃនៅហាងរបស់លោក គឺមានភ្ញៀវយកមកឲ្យជួសជុលបានច្រើនគួរសមដែរ។ ចំណែកការលក់ទូរសព្ទដៃវិញ ភាគច្រើនដាច់បានតែទូរសព្ទមួយទឹកៗ ច្រើនជាងការលក់ទូរសព្ទថ្មី។

លោកបន្ថែមទៀតថា សរុបមកជាប្រចាំថ្ងៃ លោកអាចជួសជុលទូរសព្ទបានចន្លោះពី ៥ គ្រឿង ទៅ ៨ គ្រឿង។ រីឯការលក់ទូរសព្ទទៀតសោត បានចន្លោះពី ៤ គ្រឿង ទៅ ៥ គ្រឿង ក្នុងមួយថ្ងៃ។ លោក សុខ ងីម បញ្ជាក់ថា សរុបជាប្រចាំថ្ងៃ លោកអាចទទួលបានប្រាក់ចំណូលពីការជួសជុល និងលក់ទូរសព្ទ បានចន្លោះពី ៤០ ដុល្លារ ទៅ ៥០ ដុល្លារជារៀងរាល់ថ្ងៃ។

ចំណែកលោក សារឿន ប៊ុនណា ជាងជួសជុលទូរសព្ទដៃនៅផ្សារសាំហាន់ ក៏បានប្រាប់សារព័ត៌​មានកម្ពុជាថ្មីដែរថា លោកបើកតូបជួសជុលទូរសព្ទដៃ បានរយៈពេល ៣ ឆ្នាំមកហើយ នៅចំណុចផ្សារសាំហាន់នេះ។ ជារៀងរាល់ថ្ងៃ លោកទទួលបានភ្ញៀវមកជួសជុលទូរសព្ទ បានចំនួនពី ៨ គ្រឿង ទៅ ១០ គ្រឿង។

ក្រៅពីនេះ មានដូចជាភ្ញៀវយកទូរសព្ទមកអ៊ុតស្គ្រីន បន្ថែមផងទៀតទៀតដែរ។ លោកបន្តទៀតថា ការលក់ទូរសព្ទវិញ កន្លែងរបស់លោកមានតែទូរសព្ទដៃមួយទឹកៗ ដែលនាំចូលមកពីប្រទេសចិន និងវៀតណាម។ ជាក់ស្ដែងការលក់ គឺបានតែចំនួនបន្តិចបន្តួចប៉ុននោះ។

លោក សារឿន ប៊ុនណា បានប្រាប់ទៀតថា គួបផ្សំទាំងការលក់ទូរសព្ទដៃមួយទឹក និងការជួសជុល ជាមធ្យម លោកអាចទទួលបានប្រាក់ចំណូលចន្លោះពី ៥០ ដុល្លារ ទៅ ៦០ ដុល្លារ ជារៀងរាល់ថ្ងៃ។

រីឯលោក ហេង ហៅគ័ង ម្ចាស់ហាងលក់ទូរសព្ទដៃ និងជួសជុលទូរសព្ទមានបទពិសោធន៍ជាង ២០ឆ្នាំ ក៏បានឲ្យកម្ពុជាថ្មីដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ទីផ្សារជួសជុល និងការលក់ទូរសព្ទដៃទំនើបៗ មាន​ការប្រកួតប្រជែងគ្នាខ្លាំងណាស់។ លោកសង្កត់ធ្ងន់ថា ពីមុនការជួសជុល និងលក់ មានតែយកនៅហាងផ្ទាល់នោះទេ។

ចំណែកបច្ចុប្បន្ននេះ ការជួសជុល និងលក់ទូរសព្ទ ហាក់ដូចជា ដណ្ដើមទីផ្សារគ្នា ដូចជា៖ ការទទួលជួសជុល និងលក់ ប្ដូរមកផ្សព្វផ្សាយតាមអនឡាញទៅវិញ។ លោកបន្ថែមថា ដោយសារកត្តាទាំងនេះហើយទើបធ្វើឲ្យលោក ប្ដូរពីលក់ទូរសព្ទដៃមកជួសជុលទូរសព្ទវិញ ព្រោះមិនសូវចំណាយដើមទុនច្រើន ដូចជា ការបើកហាងលក់ទូរសព្ទដៃទំនើប រយៈពេលកន្លងមក៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម