Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ដាក់​ពង្រាយ​ប៉ូលិស​ជិត ២០០ ​នាក់ ដើម្បី​បង្ក្រាប​អ្នក​ចាប់​ជំរិត

បានផុស

នៅ

កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ប៉ូលិសប្រមាណ ២០០ នាក់ បានបង្ក្រាបអ្នកចាប់ជំរិតក្មេងអាយុ ៧ ឆ្នាំ ក្រោយការតាមដានអស់រយៈពេល ១០ ម៉ោង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ចាប់​ជំរិត​មានឈ្មោះថា Nguyen Duc Trung អាយុ ៣១ ឆ្នាំ រស់នៅ​ខេត្ត Vinh Phuc ភាគ​ខាងជើង​ប្រទេស​វៀតណាម ។

នាយកដ្ឋានសន្តិសុខសាធារណៈទីក្រុងហាណូយបាននិយាយថា នៅម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃចន្ទ ស្ត្រីនៅទីក្រុង Viet Hung ម្នាក់បានរាយការណ៍ប្រាប់ប៉ូលិសក្នុងសង្កាត់ Viet Hung Ward ថាបាត់កូន ។

ក្នុងករណីនេះ ក្មេងប្រុសរងគ្រោះត្រូវបានបុរសពាក់ម៉ាស់ចាប់ដាក់ក្នុងឡាន កាលពីល្ងាចថ្ងៃចន្ទមែន ។ មិនតែប៉ុណ្ណោះជនចាប់ជំរិតទារប្រាក់លោះដល់ទៅ ៦២៧ ៨៨៥ ដុល្លារអាមេរិក ដើម្បីសងបំណុលគេ ។

មិនយូរប៉ុន្មានប៉ូលិសប្រមាណ ២០០ នាក់ បានចេញប្រមាញ់ជនសង្ស័យនៅកន្លែងប្រគល់ប្រាក់ ប៉ុន្តែគាត់តែងតែផ្លាស់ទីឥតឈប់ឈរដើម្បីគេចខ្លួន ។ គាត់ថែមទាំងបើករថយន្ដពាក់ស្លាកលេខក្លែងក្លាយទៀតផង ទើបសមត្ថកិច្ចពិបាកតាមដានយ៉ាងខ្លាំង ។

លុះដល់ពេលប្រគល់លុយបានសម្រេច គឺគេប្រព្រឹត្តទៅនៅសួនឧស្សាហកម្ម Dong Van ក្នុងខេត្ត Ha Nam ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុងហាណូយ ។

ក្រោយ​ពី​ពិនិត្យ​មើលប្រាក់គ្រប់​ហើយ គាត់​បាន​ដោះលែង​ក្មេង​ប្រុសតាមពាក្យសម្ដីរួច​បើក​រថយន្ត​ចេញ​ទៅ​បាត់ ។

នៅពេលដែលលោក Trung ត្រូវបានឡោមព័ទ្ធ គាត់បានបាញ់លោកឧត្តមសេនីយ៍ Nguyen Anh Tuan ឲ្យរងរបួស ។ ទីបំផុតគាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ម៉ោង ៥ ព្រឹក​ថ្ងៃ​អង្គារ ទី១៥ ដោយជោគជ័យ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចាប់ខ្លួនស្ត្រីវៀតណាមពីបទទិញទារកក្នុងតម្លៃ ៧១៥ ដុល្លារ ដើម្បីលក់បន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម