ព័ត៌មានជាតិ
គ.ជ.ប គ្រោងរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ចាប់ពីខែតុលា ដល់ខែធ្នូខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ចាប់ពីខែតុលា ដល់ខែធ្នូខាងមុខ បើទោះបីជារយៈពេល ៣ឆ្នាំខាងមុខ មិនមានការបោះឆ្នោតជាសកលក៏ដោយ។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នៅឯខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ លោក ទេព នីថា បានឲ្យដឹងថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺ គ.ជ.ប ត្រូវចាត់ចែងរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ដើម្បីប្រើប្រាស់ទៅតាមការកំណត់នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត។
លោក ទេព នីថា បានឲ្យដឹងបន្តថា ទោះបីជាក្នុងរយៈពេលចន្លោះ ៣ឆ្នាំខាងមុខ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ មិនមានការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប នៅបន្តធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ៥ឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមការកំណត់នៃច្បាប់ ហើយសម្រាប់ឆ្នាំ ២០២៣នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងដំណើរការចាប់ពីខែតុលា ដល់ខែធ្នូ។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា «រយៈពេលចន្លោះនេះ ក៏ជាឱកាសសំខាន់សម្រាប់ គ.ជ.ប ដើម្បីធ្វើការពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឲ្យបានសមស្របតាមតម្រូវ និងការរីកចម្រើននៃការងារ និងបច្ចេកវិទ្យាឌីជីថល»។
លោក ទេព នីថា សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ គ.ជ.ប នឹងរៀបចំការបោះឆ្នោតអសកលចំនួន ២ទៀត គឺការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤ ជាបន្តបន្ទាប់តាមច្បាប់កំណត់។
ត្រង់ចំណុចនេះ អគ្គលេខាធិការ គ.ជ.ប បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការល្អ និងចូលរួមតាមតួនាទី ក្នុងគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យការរៀបចំការបោះឆ្នោត កាន់តែបានល្អប្រសើរឡើង រួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងការ អភិវឌ្ឍប្រទេស កាន់តែរីកចម្រើនរុងរឿង៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់