Connect with us

ព័ត៌មានអន្ដរជាតិ

លោក Modi ប្ដេជ្ញានាំ ឥណ្ឌា ក្លាយជាប្រទេសសេដ្ឋកិច្ចលំដាប់ទី ៣ លើពិភពលោក

បានផុស

នៅ

នៅក្នុងទិវាឯករាជ្យជាតិលើកទី ៧៧​ របស់ឥណ្ឌា លោកនាយករដ្ឋមន្ត្រី​ Narendra Modi បញ្ជាក់ថា នឹងប្តេជ្ញាដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌាឲ្យកាន់តែមានភាពរីកចម្រើន​ស្ថិតនៅក្នុងចំណោមកំពូលទាំង ៣ នៃសេដ្ឋកិច្ចពិភពលោកនៅពេល ៥ ឆ្នាំបន្ទាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ឥណ្ឌាជាប្រទេស​មានសេដ្ឋកិច្ច ៣.៥ ពាន់ពាន់លានដុល្លារ ដែលបានវ៉ាដាច់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ ។

ទន្ទឹមនេះ លោក Modi និយាយថា ឥណ្ឌា ជាប្រទេសមានប្រជាជនពូកែខ្លាំ​ងទៅលើបច្ចេកទេសព័ត៌មានបច្ចេកវិទ្យា (IT) និងបច្ចេកវិទ្យាទំនើបផ្សេងៗ ស្របពេលបច្ចុប្បន្នពិភពលោកក៏កំពុងតែប្រកួតប្រជែងគ្នាខ្លាំងផងដែរទៅលើប្រព័ន្ធបច្ចេកវិទ្យា ខណៈឥណ្ឌាក៏សំបូរអ្នកមានទេពកោសល្យបែបនេះស្រាប់ផង ។  

ស្របពេលជាមួយគ្នានេះ ឥណ្ឌាក៏ជាប្រទេស​ដែលមានប្រជាជនភាគច្រើន មានអាយុស្ថិតនៅក្រោម ៣០ ឆ្នាំផងដែរ ហេតុដូចនេះ ឥណ្ឌាមានកម្លាំង​ពលកម្មច្រើនគ្រប់គ្រាន់ដែលអា​ចជួយជំរុញសេដ្ឋកិច្ច​ប្រទេសឲ្យមានកំណើនប្រកួតប្រជែងនេះបាន ។

ជាចុងក្រោយលោក Modi ដាក់ក្ដីសង្ឃឹមថា នៅពេលដែលឥណ្ឌារៀបចំខួប ១០០ ឆ្នាំនៃឯករាជ្យភាពនាឆ្នាំ ២០៤៧​ នោះឥណ្ឌានឹងប្រារព្ធពិធីនោះឡើងក្នុងនាមជាប្រទេសអភិវឌ្ឍន៍ ដោយសារតែអ្នកមានទេព្យកោសលវ័យក្មេងបានចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់ពីពេលនេះតទៅ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖ Independent

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៧ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៨ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥៤ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម