កីឡា
ខ្សែបម្រើកណ្ដាល៥រូបមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រលីគអង់គ្លេស
បាល់ទាត់សម័យទំនើប តម្លៃទីផ្សារដោះដូរកីឡាករអាជីពបានប្រែប្រួលយ៉ាងខ្លាំង ក្នុងនោះការផ្ទេរកីឡាករឆ្នើមៗពីក្លិបមួយទៅក្លិបមានតម្លៃខ្ពស់ណាស់។ ថ្ងៃនេះនិយាយពីតម្លៃផ្ទេររបស់ កីឡាករខ្សែបម្រើកណ្ដាល ៥រូបដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក្របខណ្ឌលីគកំពូលអង់គ្លេស Premier League។
១. កីឡាករ Moises Caicedo
កីឡាករវ័យ២១ឆ្នាំបានបំបែកកំណត់ត្រាជាខ្សែបម្រើកណ្តាលមានតម្លៃផ្ទេរខ្ពស់បំផុតនាពេលបច្ចុប្បន្ន ក្នុងក្របខណ្ឌ Premier League។ កីឡាករអេក្វាទ័ររូបនេះ បានផ្ទេរទៅក្លិបតោខៀវ Chelsea ក្នុងតម្លៃ ១៣៤ លានអឺរូ។ រដូវកាលមុន Caicedo បង្ហាញខ្លួនឲ្យក្លិប Brighton បាន ៤៥លើក ស៊ុតបាន២គ្រាប់ និងជួយឲ្យក្លិបឈរលេខ៦ និងបានទៅលេងពាន UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។
២. កីឡាករ Enzo Fernández
រូបគេបានផ្ទេរទៅក្លិបតោខៀវ Chelsea ក្នុងតម្លៃ ១២១ លានអឺរ៉ូ។ ខ្សែបម្រើកណ្ដាលវ័យ ២២ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ ជាសមាជិកដែលជួយអាហ្សង់ទីនឈ្នះជើងឯកពិភពលោកឆ្នាំ២០២២។ មុនពេលផ្លាស់មកកាន់តោខៀវ រូបគេលេងឲ្យក្លិប Benfica នៅលីគប្រទេសព័រទុយហ្គាល់។
៣. កីឡាករ Declan Rice
ខ្សែមប្រើកណ្ដាល Declan Rice បានផ្ទេរមកកាន់ក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ១១៧ លានអឺរ៉ូ ហើយក្លាយជាខ្សែបម្រើកណ្ដាលទី៣ដែលមានតម្លៃផ្ទេរខ្ពស់បំផុតនៅអង់គ្លេស។ កីឡាករសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំ រូបនេះជាសមាជិកដែលជួយក្លិប West Ham ឈ្នះពានរង្វាន់ Europa Conference League រដូវកាលមុន។
៤. កីឡាករ Paul Pogba
រូបគេជាអតីតយុវជនរបស់ក្លិប Manchester United ប៉ុន្តែឆ្នាំ២០១២ បានផ្ទេរទៅក្លិប Juventus ប្រទេសអ៉ីតាលី។ ពេលរូបគេវិលត្រឡប់មក Man United វិញក្នុងតម្លៃផ្ទេរចំនួន១១០ លានអឺរ៉ូ ដោយបានបំបែកកំណត់ត្រាជាខ្សែបម្រើកណ្ដាលមានតម្លៃផ្ទេរខ្ពស់បំផុតកាលពីឆ្នាំ២០១៦។ កីឡាករបារាំងវ័យ ៣០ រូបនេះបានជួយឲ្យក្លិប Manchester United ឈ្នះពានរង្វាន់ UEFA Europa League និងពានរង្វាន់ Carabao Cup។
៥. កីឡាករ Rodri
ខ្សែបម្រើកណ្ដាលកីឡាករ Rodri បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៧០លានអឺរ៉ូ។ កីឡាករវ័យ២៧ឆ្នាំ សញ្ជាតិអេស្ប៉ាញ រូបនេះជាតួអង្គដ៏សំខាន់ ដែលជួយឲ្យក្លិប Manchester City ឈ្នះពានរង្វាន់៣ក្នុង១រដូវកាល រួមមានពានរង្វាន់ UEFA Champion League, Premier League និង FA Cup៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច