ជីវិតកម្សាន្ដ
ឃើញVj Anoជួបទុក្ខស្រាប់តែ ព្រីម លីហ្សា ទម្លាយរឿងដ៏ឈឺចាប់ក្រោយក្លាយជា Single mom
បន្ទាប់ពីឃើញរឿងរ៉ាវដ៏ឈឺចាប់របស់ វីជេ អាណូ ស្រាប់តែតារាសម្ដែង ព្រីម លីហ្សា ចេញមករម្លឹករឿងឈឺចាប់របស់ខ្លួនដែលបានលះបង់ការស្រឡាញ់យ៉ាងធំធេងទៅកាន់មនុស្សប្រុសម្នាក់រហូតធ្លាក់ខ្លួនក្លាយជា Single mom។
ប្រាកដណាស់តារាស្រីអ្នកនាង ព្រីម លីហ្សា មួយរយៈ ចុងក្រោយត្រូវបានគេមើលឃើញថាអាជីពសិល្បៈរបស់នាងហាក់បាត់វត្តមានទាំងស្រុងបន្ទាប់ពីចូលប្រឡូកប៉ុន្មានឆ្នាំកន្លងមក។ការរសាត់ឃ្លាតឆ្ងាយពីសិល្បៈ របស់ ព្រីម លីហ្សា មួយរយៈនេះបានធ្វើឱ្យអ្នកគាំទ្រយល់ថា ទំនងនាងឈប់ពីវិស័យនេះទៅហើយ ខណៈ កន្លងមកឮថាតារាស្រីរូបបើកជំនួញខ្លួនឯង និងរវល់យកពេលមើលថែកូន។
រឿងដែលចាប់អារម្មណ៍ថ្មីសម្រាប់អ្នកគាំទ្រ ស្រាប់តែអ្នកម្តាយវ័យក្មេងរូបនេះបានចេញទម្លាយការឈឺចាប់របស់ខ្លួនដែលពុំធ្លាប់មានអ្នកដឹង។ អ្នកនាង ព្រីម លីហ្សា បានលើកឡើងភ្ជាប់បញ្ហារបស់ វីជេអាណូ ថា «ឃើញរឿងរបស់បងស្រី Vj Anoធ្វើឱ្យខ្ញុំនឹកឃើញដល់អារម្មណ៍មួយ អារម្មណ៍ដែលលះបង់ការស្រឡាញ់យ៉ាងធំធេងទៅកាន់មនុស្សប្រុសម្នាក់ ដោយមិនខ្វល់អំពីអ្វីទាំងអស់មានតែពាក្យមួយគត់ គឺក្តីស្រឡាញ់។
អ្នកនាង ព្រីម លីហ្សា បាននិយាយទៀតថា «ប៉ុន្តែទីបំផុតទទួលត្រឡប់មកវិញជាការឈឺចាប់យ៉ាងមិននឹកស្មានមិនដល់ ធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបានអស់មួយជីវិត អ្វីដែលខ្ញុំបានជួបប្រទះទាំងអស់នេះហើយធ្វើឱ្យខ្ញុំក្លាយទៅជា single momយ៉ាងរឹងមាំម្នាក់មានតែពាក្យជូនពរសម្រាប់បងស្រីឱ្យគាត់មានសុខភាពល្អឡើងវិញ ហើយរឹងមាំបន្តជីវិតទៅមុខទៀតដើម្បីកូនរបស់គាត់ដូចអ្វីដែលខ្ញុំកំពុងតែធ្វើ»។
សូមជម្រាបថា តារាសម្តែង សិចស៊ី ព្រីម លីហ្សា ដែលគ្រប់គ្នាស្គាល់តាមរយៈបទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» កន្លងមក ត្រូវបានគេកត់សម្គាល់ឃើញថា តារាស្រីរូបនេះតែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ីបើទោះបីជានាងត្រូវបាត់មុខមួយរយៈពីសិល្បៈក៏ដោយ។យ៉ាងណាមិញកន្លងមកនាងក៏បានទម្លាយការពិតរឿងមានកូនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan