ជីវិតកម្សាន្ដ
ក្រោយជាពីជំងឺ Madonna ប្រកាសកាលវិភាគប្រគំតន្ត្រីសាជាថ្មី
តារាចម្រៀងជើងចាស់ Madonna ប្រកាសប្ដូរកាលវិភាគថ្មីសម្រាប់ការប្រគំតន្ត្រីលំដាប់ពិភពលោក ក្រោយជាពីជំងឺឆ្លងបាក់តេរីកម្រិតធ្ងន់ ។
ការប្រគំតន្ត្រី “The Celebration tour” នឹងប្រព្រឹត្តនៅថ្ងៃទី១៤ ខែតុលា ក្នុងទីក្រុង London ចក្រភពអង់គ្លេសវិញ ខណៈផែនការប្រគំនៅសហរដ្ឋអាមេរិកខ្លះត្រូវបានលុបចោល ឬពន្យាដល់ឆ្នាំ ២០២៤ ។
ដំបូងការប្រគំតន្ត្រីធ្វើឡើងដើម្បីអបអរខួបលើកទី ៤០ នៃការចេញចម្រៀងទោលដំបូងគឺ “Holiday” ។ ស្រាប់តែអ្នកគ្រប់គ្រងទម្លាយព័ត៌មានអំពីជំងឺដ៏ធ្ងន់របស់នាង បណ្ដាលឲ្យខកខានបាត់ទៅ ។ សំណាងល្អ Madonna ក៏ធូរស្បើយម្ដងទៀត ក្រោយទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ។
ការប្រគំតន្ត្រីនឹងចាប់ផ្តើមធ្វើនៅអឺរ៉ុបតាមការគ្រោងទុក Madonna នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង អ៊ីតាលី ដាណឺម៉ាក ព័រទុយហ្គាល់ និងអាល្លឺម៉ង់ មុនត្រលប់ទៅទីក្រុងឡុងដ៍វិញ ។
ដោយឡែកគេបានរំសាយកម្មវិធីនៅកន្លែងមួយចំនួនហើយ ដូចជា Tulsa, San Francisco, Phoenix និង Las Vegas ខណៈការកំណត់កាលវិភាគនៃការប្រគំតន្ត្រីឡើងវិញមានភាពស្មុគស្មាញបន្តិច ដោយសារទីក្រុងមួយចំនួនត្រូវការកន្លែងថ្មី ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ