ជីវិតកម្សាន្ដ
អនុស្សាវរីយ៍ ត្រូវនារីម្នាក់ បកអាក្រាតទំនាក់ទំនងស្នេហ៍ ខណៈខ្លួនមានប្រពន្ធ
យឿន សូតអនុស្សាវរីយ៍ ម្ចាស់បទ” ទីងមោង” និងបទ”ឆ្នាំងណាគ្របហ្នឹង” បានផ្ទុះរឿងអាស្រូវដ៏រសើប ត្រូវនារីពលករនៅកូរ៉េម្នាក់ បកអាក្រាតពីទំនាក់ទំនងស្នេហា ខណៈដែលតារារូបនេះមានប្រពន្ធរួចហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/FB_IMG_1692152354700.jpg)
ការចេញមកបកអាក្រាតរឿងអាស្រូវរបស់តារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ ពីសំណាក់នារីនៅកូរ៉េរូបនេះ ត្រូវបាននាងអះអាងថា ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួនតែប៉ុណ្ណោះ ក្រោយទាក់ទងគ្នាជិត ១ ឆ្នាំ ប៉ុន្តែបែរជា យឿន សូតអនុស្សាវរីយ៍ ឆ្លើយបដិសេធថាមិនស្គាល់នាងទៅវិញ បន្ទាប់ពីរឿងនេះត្រូវបានបែកធ្លាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_20230816_100448-673x1024.jpg)
នារីពលករខ្មែរនៅកូរ៉េឈ្មោះ ស្រីនាង បានប្រាប់សារព័ត៌មានថា រូបគេបានស្គាល់ និងឈានដល់ទំនាក់ទំនងស្នេហាជាមួយលោក អនុស្សាវរីយ៍ មានរយៈពេលជិត ១ ឆ្នាំ ទៅហើយ ក្រោយជួបតារាប្រុសរូបនេះតែម្ដងគត់ អំឡុងពេល អនុស្សាវរីយ៍ ចេញទៅច្រៀងនៅប្រទេសកូរ៉េកាលពីឆ្នាំកន្លងទៅ ។ នាងថា ទំនាក់ទំនងនេះផ្តើមឡើងតាមរយៈការឆ្លើយឆ្លងតាមបណ្ដាញសង្គម(ខលនិយាយ ឬ ឆាត) រហូតក្លាយជាការស្រលាញ់ទុកចិត្ត ព្រោះតារារូបនេះកុហកថាបែកបាក់ប្រពន្ធហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/87-784x1024.jpg)
នាង បានបន្តថា អំឡុងពេលទាក់ទងគ្នាជិតមួយឆ្នាំមកនេះ យឿន សូតអនុស្សាវរីយ៍ តែងប្រើពាក្យសម្ដីផ្អែមនិយាយលួងលោមធ្វើឲ្យខ្លួនទុកចិត្តបាក់ចិត្តទាំងស្រុងស្រលាញ់តារាប្រុសរូបនេះ។ មិនតែប៉ុណ្ណោះ អនុស្សាវរីយ៍ តែងប្រាប់អ្នកនៅក្បែរខ្លួនថា ជាប្រពន្ធជាដើម ដើម្បីធ្វើឲ្យនាងកាន់តែបាក់ចិត្តជឿជាក់ និងស្រលាញ់រូបគេ។ ម្យ៉ាងទៀង អនុស្សាវរីយ៍ តែងតែព្យាយាមចង់ជួបបងប្អូន និងឪពុកម្ដាយនាងនៅខ្មែរទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/98-868x1024.jpg)
នារីនៅកូរ៉េរូបនេះ បាននិយាយទៀតថា ជារឿយៗ អនុស្សាវរីយ៍ តែងព្យាយាមលួងលោមឲ្យនាងវិលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីបានជួបរូបគេ ប៉ុន្តែសំណើនេះត្រូវបាននាងឆ្លើយបដិសេធ។ ក្នុងនោះលោក អនុស្សាវរីយ៍ ក៏បានស្នើឲ្យនាងសាក់ឈ្មោះ និងរូប នៅលើកំភួនដៃទៀតផង ជាការបញ្ជាក់ក្ដីស្រលាញ់។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_20230816_100736.jpg)
យ៉ាងណាមិញអ្វីដែលធ្វើឲ្យ នារីនៅកូរ៉េរូបនេះ អន់ចិត្ត គឺក្រោយដឹងថា អនុស្សាវរីយ៍ មានប្រពន្ធ ហើយពុំបានបែកបាក់ដូចការអះអាងរបស់គេឡើយ ពោលជាការកុហកបោកចិត្តនាងទាំងស្រុង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_20230816_100805.jpg)
នារីវ័យក្មេងរូបនេះ បន្តទៀតថា រឿងចុងក្រោយដែលធ្វើឲ្យនាងមិនសប្បាយចិត្ត គឺ អនុស្សាវរីយ៍ មិនត្រឹមតែកុហកនាងនោះទេ ថែមទាំងកុហកគ្រួសារនាងទៀងផង។ ម្យ៉ាងទៀតក្រោយបែកធ្លាយរឿងនេះ អនុស្សាវរីយ៍ បែរជាមិនទទួលស្គាល់កំហុស ហើយព្យាយាមរកលេសដោះសាថា មិនដែលធ្លាប់ស្គាល់ ឬ មានទំនាក់ទំនងអ្វីជាមួយនាងឡើយ។ ត្រង់ចំណុចនេះ នាង បញ្ជាក់ថា អនុស្សាវរីយ៍ ចេះ ស្រលាញ់ការពារកិត្តិយសខ្លួនឯង ចុះសម្រាប់ទង្វើបោកចិត្តគេហេតុអ្វីមិនទទួលស្គាល់ផងទៅ ដូច្នេះនាងត្រូវតែចេញមកការពារភាពស្អាតស្អំរបស់ខ្លួនដែរ។ នាងថា បើ អនុស្សាវរីយ៍ ចង់លេងផ្លូវច្បាប់ នាងក៏មិនខ្លាចដែរ ព្រោះមានភស្តុតាងគ្រប់គ្រាន់។
ជុំវិញព័ត៌មាននេះ “កម្ពុជាថ្មី” នៅមិនទាន់អាចទាក់ទងដើម្បីសូមការបំភ្លឺពីតារាប្រុសលោក យឿន សូតអនុស្សាវរីយ៍ បានទេ។ ដោយឡែកនៅលើទំព័រហ្វេសប៊ុក លោកបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុនថា «ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកទាំងអស់គ្នាបានអស់នោះទេ ហើយមនុស្សយើងក៏មិនល្អគ្រប់ដប់ទាំងអស់នោះដែរ»។
គួររម្លឹកថា តារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ កាលពីបំណាច់ឆ្នាំ ២០២២ កន្លងទៅ បានជួបបញ្ហារឿងអាស្រូវផ្ទួនៗគ្នា ដោយត្រូវគេជះស្រាបៀដាក់ ខណៈកំពុងច្រៀងនៅក្នុងកម្មវិធីមង្គលមួយ នាទឹកដីខេត្តកំពង់ស្ពឺ និងក្រោយមកទៀត ស្រាប់តែត្រូវនារីម្នាក់ទម្លាយរឿងអាស្រូវជំពាក់លុយ ៥០០ ដុល្លារ មិនសង បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម៕
អត្ថបទ ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព