ព័ត៌មានជាតិ
ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤ រំពឹងថា នឹងធ្វើឱ្យគ្រប់ភាគីរីករាយទាំងអស់គ្នា
ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជកសង្ឃឹមថា ការចចារប្រាក់ឈ្នួល អប្បបរមាស ម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងធ្វើឱ្យគ្រប់ភាគីទាំងអស់អាចនឹងរីករាយទាំងអស់គ្នា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឧកញ៉ាបណ្ឌិត ណាង សុធី បានបន្តថា ការពិភាក្សាលើប្រាក់ឈ្នួលមានភាពចាស់ទុំហើយទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីនិយោជិត គឺបានប្តេជ្ញាចិត្ត ដោយបន្តប្រពៃណីពិភាក្សាទៅតាមបទពិសោធន៍ កន្លងមកបន្ត ជាមួយរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីថ្មី ខំធ្វើយ៉ាងណាឱ្យការពិភាក្សាឱ្យបានល្អ និងរលូនតម្លាភាព ដើម្បីទទួល បានផល ប្រយោជន៍ពីគ្រប់ភាគី។
ឧកញ៉ាបណ្ឌិត ណាង សុធី បានបន្តទៀតថា« ការកំណត់ប្រាក់ឈ្នួលថ្មីឆ្នាំ២០២៤ គឺឈរលើកត្តាបច្ចេកទេសសង្គម កត្តាវិទ្យាសាស្ត្រ និងយកតួលេខមួយណា ដើម្បីឱ្យមានសុខដុមរមណីយកម្មទាំងបីភាគី រដ្ឋាភិបាលសប្បាយ នាយករដ្ឋ មន្ត្រីថ្មីគាំទ្រ ភាគីនិយោជកស្វាគមន៍អនុវត្តបាន និងកម្មករនិយោជិតក៏សប្បាយរីក។
ឧកញ៉ាបណ្ឌិត ណាង សុធី សង្ឃឹមថា«ភាពចាស់ទុំនៃភាគីទាំងបីជាមួយនឹងប្រមុខរដ្ឋាភិបាលថ្មីប្រហែល ជាស្រួលអាចនឹងរីករាយទាំងអស់គ្នា។យើងនឹងគាំទ្រនយករដ្ឋមន្ត្រីថ្មីរបស់យើងឱ្យដំណើរការដោយសុខដុមរមនាពិសេសវិស័យកាត់ដេរវាយនភណ្ឌកំពុងក្តោបសេដ្ឋកិច្ចសំខាន់របស់ខ្មែរ»។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ភាគីនីមួយៗនៅមិនទាន់បានកំណត់ជំហតួលេខណាមួយអំពីប្រាក់ឈ្នួលអប្បបរមាននៅឡើយទេ។ប៉ុន្តែយើងបានកំណត់ថ្ងៃជួបប្រជុំរួចហើយ។
លោករដ្ឋមន្ត្រីបានបន្តថាចំពោះការសម្រេចនៃតំឡើងប្រាក់ឈ្មួលប៉ុន្មាននោះកំណត់ដោយរាជរដ្ឋាភិបាលថ្មីដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ២២សីហាខាងមុខនេះ។
យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បន្តថា គ្រប់ភាគីរំពឹងទុកចង់ឱ្យមានការតំឡើងជូនដល់កម្មករនិយោជិតប៉ុន្តែយើងក៏ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដែរអ្វីដែលជាផលប្រយោជន៍ដ៏ល្អរបស់យើងគឺត្រូវបន្តនិរន្តរភាពនៃការងារជារឿងសំខាន់ ។ ប៉ុន្តែយើងរង់ចាំការសម្រេចរបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលនាពេលខាងមុខ។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍ថា ការពិភាក្សាប្រាក់ឈ្នួលឆ្នាំនេះ មានចំណុចខ្លះល្អ និងចំណុចមិនល្អខ្លះ ។ ចំណុចល្អគឺកម្ពុជាមានសក្តានុពលនៅឡើយ ការចំណាយរបស់និយោជកនៅទាប ប្រាក់ឈ្នួលនៅមិនទាន់ខ្ពស់ជាងគេនៅឡើយទេនៅក្នុងតំបន់និងផលិតភាពការងារនៅខ្ពស់។
រីឯចំណុចមិនល្អមានរោងចក្រសហគ្រាសខ្លះបិទនិងព្យួរការងារ។ ប៉ុន្តែបានបង្កើតថ្មីច្រើនដែរ។
លោកបានបន្តទៀតថា ភាគីសហជីពឃើញថា នៅមានឱកាសដំឡើងប្រាក់ឈ្នួលបន្ថែមទៀតបានដោយសារការចំណេញរបស់និយោជកមានប្រមាណ២៩,៣៨% ឬស្មើទៅនឹង៥០០ទៅ៨០០លានដុល្លារ ពោលគឺអាចមានលទ្ធភាពទៅរួច។
លោកបានបញ្ជាក់ថា« អាណត្តិមុន ឯកឧត្តមរដ្ឋមន្ត្រីអ៊ិតសំហេងនិងសម្តេចនាយករដ្ឋមន្ត្រីជាអ្នកសម្រេចអាកាត់តែអាណត្តិថ្មីនេះឯកឧត្តមហេងសួរនិងឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកសម្រេច។ សង្ឃឹមថាឯកឧត្តមហេងសួរនិងឯកឧត្តម ហ៊ុន ម៉ាណែត អាណត្តិចង់បង្ហាញស្នាដៃអ្វីខ្លះគឺយើងរង់ចាំមើលទាំងអស់គ្នាអាចនឹងល្អមើលជាងឆ្នាំមុនក្នុងការពិភាក្សាគ្នា»។
នៅក្នុងកិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានសម្រេច នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នៅក្នុង ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ