Connect with us

KPT+

សម្រង់ឃ្លាលើកទឹកចិត្តល្អៗពីកំពូលកីឡាករបាល់ទាត់ David Beckham

បានផុស

នៅ

លោក David Beckham ជាអតីតកីឡាករបាល់ទាត់អាជីពរបស់ចក្រភពអង់គ្លេស។ ក្នុងកំឡុងពេលការលេងរបស់លោក បុរសរូបនេះបានក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់នៅពាសពេញពិភពលោកដោយសារតែភាពជោគជ័យផ្ទួនៗនៅឯក្លឹបល្បីៗនានា ក្នុងនាមជាកីឡាករខ្សែបម្រើម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាបាល់ទាត់ដ៏មានប្រជាប្រិយរូបនេះធ្លាប់លេងឲ្យក្រុមល្បីៗរួមមាន Manchester United ក្រុម Real Madrid ក្លឹប AC Milan ក្លឹប Paris Saint-Germain និងក្រុមបាល់ទាត់  LA Galaxy ។ល។​ បច្ចុប្បន្នលោកជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami ផងដែរ។

មិនត្រឹមតែជាកីឡាករឆ្នើមប៉ុណ្ណោះទេ លោក David Beckham ក៏ជាបុគ្គលដែលមានឥទ្ធិពលម្នាក់លើពិភពលោកក្នុងអាជីពរបស់ខ្លួន ចំណែកប្រយោគសម្ដីរបស់លោកមួយចំនួនត្រូវបានគេយកទៅប្រើដើម្បីជំរុញលើកទឹកចិត្តមនុស្សម្នា សម្រាប់ជាមេរៀនពិចារណាក្នុងការរស់នៅប្រចាំថ្ងៃ។

១. “នៅក្នុងអាជីពរបស់ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបានឈ្នះ ហើយមានរឿងជាច្រើនដែលខ្ញុំសម្រេចបាន ប៉ុន្តែសម្រាប់ខ្ញុំសមិទ្ធិផលធំបំផុតនោះគឺ កូនៗ និងគ្រួសារ។ តាមពិត ការធ្វើជាឪពុកល្អ និងស្វាមីល្អ គ្រាន់តែមានទំនាក់ទំនងល្អជាមួយគ្រួសារតាមដែលអាចធ្វើទៅបាន នោះជាប្រសើរហើយ”។

២. ខ្ញុំតែងតែសំឡឹងមើលខ្លួនឯងជារឿយៗ ទោះដើរដល់ទីណាក៏ដោយ ហើយខ្ញុំនៅតែចង់កែលម្អខ្លួនឲ្យល្អជានិច្ច”។

៣. “ខ្ញុំចាត់ទុកការងាររបស់ខ្ញុំជាចំណង់ចំណូលចិត្ត នោះទើបវាជាអ្វីដែលខ្ញុំចូលចិត្តធ្វើមិននឿយណាយ”។

៤. “ខ្ញុំរមែងគោរពសាសនាទាំងអស់ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលមានជំនឿសាសនាណាមួយស៊ប់នោះទេ។ ទោះជាយ៉ាងនោះក្ដី ខ្ញុំព្យាយាមរស់នៅក្នុងផ្លូវត្រឹមត្រូវដោយគោរពអ្នកដទៃជានិច្ច។ ខ្ញុំមិនត្រូវបានគេដឹកនាំដោយផ្លូវសាសនាទាំងងងឹតងងុលឡើយ ប៉ុន្តែខ្ញុំជឿថា មានអ្វីមួយនៅកន្លែងដែលមនុស្សមើលមិនឃើញ ហើយចាំថែរក្សាយើង”។

៥. “គ្រប់ស្ថានការណ៍ទាំងអស់ សុទ្ធតែបានផ្លាស់ប្តូរខ្ញុំក្នុងនាមជាមនុស្សម្នាក់”។

៦. “ខ្ញុំជាមនុស្សខ្លាំង ខ្ញុំជាបង្គោលគ្រួសាររឹងមាំ ខ្ញុំជាប្តីរឹងមាំ និងជាឪពុកដ៏រឹងមាំផងដែរ”។

៧. “ការងារមួយរបស់បុរសគឺ ត្រូវគោរពស្ត្រី ប៉ុន្តែការងារមួយបស់ស្ត្រីគឺ ត្រូវផ្តល់តម្លៃឱ្យបុរសគោរព”។

៨. “ពេលវេលាតែមួយគត់ដែលមនុស្សអាចបាត់បង់ឱកាស គឺនៅពេលដែលគេឈប់ប្រើឱកាសនោះ”។

៩.​ “ខ្ញុំតែងតែជឿជាក់ថា ប្រសិនបើមនុស្សចង់ទទួលបានអ្វីដែលពិសេសនៅក្នុងជីវិតបុគ្គលនោះត្រូវតែធ្វើការហើយ ធ្វើការទៀត លុះត្រាតែសម្រេច”។

១០. “ខ្ញុំមិនដែលធ្វើអ្វីដោយអស់ពីចិត្តទេ។ ប៉ុន្តែខ្ញុំនឹងបន្តប្រឹងប្រែង និងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីទទួលបានជោគជ័យអ្វីដែលខ្ញុំបានធ្វើ” ។

១១. “អ្វីក៏ដោយដែលខ្ញុំធ្វើ ខ្ញុំចង់ធ្វើវាឲ្យល្អបំផុត”។

១២. “ការឧស្សាហ៍ព្យាយាម គឺជាគម្រូល្អបំផុតដែលមនុស្សចាស់អាចបង្ហាញដល់ក្មេងៗ” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ កំពូលទស្សនវិជ្ជាជនជាតិអាមេរិកដែលនាំឆ្ពោះទៅរកភាពជោគជ័យ

ចុចអាន៖ មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម