កីឡា
៧៦នាក់ចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០
ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ ក ” សហព័ន្ធកីឡាវ៉ូវី ណាមកម្ពុជា នារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ហើយ ដែលមានរយៈ ៣ថ្ងៃនៅសាលហ្វឹកហាត់បាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ក្រោមការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមករា ឆ្នាំ២០២១ នៅសាលហ្វឹកហាត់បាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ការប្រកួតឆ្នាំនេះ សហព័ន្ធសម្រេចដាក់ ១៧វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន៩ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនមានចំនួន៨។

លោកបានបន្តថា ចំពោះកីឡាករ-កីឡា ការិនីចូលរួមមានចំនួន៧៦ នាក់ ក្នុងនោះកីឡាករចំនួន៤៨ និងកីឡាការិនី២៨នាក់មកពី១២ក្លិបនិងសមាគម៕
ដោយ ៖ វិសិទ្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ