Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ហាមនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ ហាមនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្ដាញអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ បានប្រាប់ដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន៖ ទូក កាណូត កប៉ាល់ សាឡង់ ថា អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្ដាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្រ្ដខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្ដាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្ដេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្ចាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣កន្លងទៅនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្ដាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន៖​ ទូក កាណូត កប៉ាល់​ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួន ដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

នេនទុំ សម្រេចចេញបទ “ជីវិតអ្នកសិល្ប:” ក្រោយផ្ទុះរឿងម្ចាស់ផលិតកម្មកេងប្រវ័ញ្ចកម្លាំងញើសឈាមសិល្បករ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានជាតិ១៩ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត សម្រេចបានប្រមាណ ៤៨% គិតត្រឹមខែមករា

ព័ត៌មានជាតិ២២ នាទីutes មុន

សន្និ​បាតបក្ស៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ប.ស.ស ណែនាំម្ចាស់សហគ្រាសគ្រឹះស្ថាន ប្ដឹងអធិការកិច្ចសន្តិសុខសង្គម ករណីរកឃើញមានភាពមិនប្រក្រតី

Sokha Hotels

ព័ត៌មានពេញនិយម