Connect with us

ព័ត៌មានជាតិ

កម្ពុជា-UN រួមគ្នារកដំណោះស្រាយបំផ្លាញចោលសារធាតុញៀន បញ្ចៀសផលប៉ះពាល់បរិស្ថាន និងសុខភាព

បានផុស

នៅ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អង្គការ​សហប្រជាជាតិ​(UN) បាន​រួមគ្នា​ស្វែងរក​ដំណោះ​ស្រាយ​ទាក់ទិន​នឹង​ការ​បំផ្លាញ​ចោល​នូវ​គ្រឿងញៀន ឬ សារធាតុ​ញៀន ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចៀស កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​បំផ្លាញ​ដោយ​សុវត្ថិភាព​នូវ​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សំណល់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿងញៀន កាលពី​ថ្ងៃ​ទី ១៦ សីហា លោក មាស វិ​រិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​កម្ពុជា​បាន​រឹបអូស​គ្រឿងញៀន​ពី​ឧក្រិដ្ឋជន​បាន​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​បន្ទាប់ពី​រឹបអូស​បាន​ច្រើន​នេះ កម្ពុជា ក៏ដូចជា​អង្គការសហប្រជាជាតិ ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ ពេល​ធ្វើការ​កម្ទេច​ចោល ដោយ​ភ័យខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ​របស់​មនុស្ស។

លោក​បាន​បន្ត​ថា ការ​ជួប​ប្រជុំ​នា​ពេលនេះ ដើម្បី​រិះរក​មធ្យោបាយ​ធ្វើការ​យ៉ាងណា​ពេល​ដែល​កម្ទេច​ចោល​នោះ កុំ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​បរិស្ថាន និង​សុខភាព​មនុស្ស។

លោក មាស វិ​រិទ្ធ បាន​បញ្ជាក់​ថា «នា​ពេល​កន្លងមក យើង​តែងតែ​ជួបប្រទះ​នឹង​ការ​ទិតៀន និង​លើក​ឡើង​ថា ការ​ដុត​បំផ្លាញ​គ្រឿងញៀន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន អាច​ប៉ះពាល់​ដល់​សុខភាព ឬ​អាយុជីវិត មនុស្ស សត្វ ជាដើម…។ ជាក់ស្ដែង​ថ្មីៗ​នេះ ការ​ចាប់​យក​សារធាតុ​ញៀន ឬ គ្រឿងញៀន​នា​ពេល​កន្លងមក គឺ​វា​មាន​បរិមាណ​ច្រើន ហើយ​ការ​ដុត​វា​ក៏​ច្រើន ដូច្នេះ​វា​ក៏​មាន​បញ្ហា​ច្រើន។ ដូច្នេះ​យើង​ខិតខំ​រក​វិធានការ​ថ្មី​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បំផ្លាញ​សារធាតុ​ញៀន​នោះ​វា​មាន​សុវត្ថិភាព ទាំង​ការ​បំផ្លាញ​ដោយ ដុត ទាំង​ការ​បំផ្លាញ​តាម​វិធី​បន្សាប ការបំផ្លាញ​ការ​កប់​ចោល គឺ​ឲ្យ​វា​ស្រប​ទៅ​តាម​និយាម​ជា​សកល ឲ្យ​ស្រប​ទៅ​តាម​អនុសាសន៍​ផ្សេងៗ ជាពិសេស​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ឧក្រិដ្ឋកម្ម​គ្រប់គ្រង​គ្រឿងញៀន​នេះ»។

លោក មាស វិ​រិទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល ២២៧ ថ្ងៃ ពោល​ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ដល់​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២៣ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាប់​បាន​សារធាតុ​ញៀន​ជិត​ពីរ​តោន​កន្លះ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១១៣៦៥ នាក់ ខណៈ​ជាង​ពីរ​ពាន់​នាក់ បញ្ជូន​ទៅកាន់​តុលាការ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បើកទំព័រប្រវត្តិសាស្ត្រថ្មី! កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់ ពង្រឹងកងទ័ពជើងគោកទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម