Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី វៀតណាម មួយរូប ក្លាយជាអ្នកមានលំដាប់ទី៤ នៅអាស៊ី ដោយសារតែក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto

បានផុស

នៅ

មហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong បានក្លាយជាអ្នកមានបំផុតមួយរូបប្រចាំនៅអាស៊ី ​ដោយសារតែ​ក្រុមហ៊ុនរថយន្ត​អគ្គិសនី​ VinFast Auto របស់លោកទទួលបានជោគជ័យជាលើកដំបូងនៅផ្សារហ៊ុន Nasdaq របស់អាមេរិក ។

លោកមហាសេដ្ឋី Pham Nhat Vuong

ដោយមានទ្រព្យសម្បត្តិក្នុងដៃចំនួន ៤៤.៥ ពាន់លានដុល្លារ​ លោកមហាសេដ្ឋី Pham Nhat Vuong បានក្លាយជាអ្នកមានបំផុត​ទី ៤ នៅអាស៊ី បន្ទាប់ពីមហាសេដ្ឋីឥណ្ឌា Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធ ៩៧.៣ ពាន់លានដុល្លារ, មហាសេដ្ឋីចិន Zhong Shanshan ទ្រព្យសម្បត្តិសុទ្ធ ៦២.៤ ពាន់លានដុល្លារ និងលោកមហាសេដ្ឋីឥណ្ឌា Gautam Adani ដែលមានទ្រព្យសម្បត្តិសុទ្ធ ៦២.៣ ពាន់លានដុល្លារ ។

​បើ​យោងតាម​ទស្សនាវដ្ដី CEOWORLD បានឲ្យដឹងថា បន្ទាប់ពីផ្សារហ៊ុនអាមេរិក Nasdaq កើនឡើង ហ៊ុនរបស់​​ក្រុមហ៊ុនរថយន្ត​អគ្គិសនី​ VinFast Auto ក៏បានកើនតម្លៃ ២៥៥ ភាគរយក្នុងទំហំទឹកប្រាក់ជាង ៣៩ ពាន់លានដុល្លារ ដោយបង្កើនទ្រព្យសម្បត្តិសុទ្ធ​របស់លោក Pham Nhat Vuong ឡើងដល់ ៤៤.៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃនៃទីផ្សាររបស់ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast Auto បានកើនឡើង ៤ ដង ពោលដល់ ៨៥ ពាន់លានដុល្លារ ដែលលើសពីក្រុមហ៊ុនអាមេរិក General Motors ចំនួន ៤៦ ពាន់លានដុល្លារ និងក្រុមហ៊ុន Ford ចំនួន ៤៨ ពាន់លានដុល្លារ ប៉ុន្តែនៅតែទាបជាងទីផ្សាររបស់ក្រុមហ៊ុន Tesla ចំនួន ៧៣៩ ​ពាន់លានដុល្លារ និងដៃគូប្រកួតប្រជែង BYD របស់ចិនចំនួន ៩៣ ​ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CEO World Magazine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម