Connect with us

ព័ត៌មានអន្ដរជាតិ

ភូមិអភិជនដែលគេបោះបង់ចោលនៅ ចិន ពេលនេះក្លាយជាកន្លែងចិញ្ចឹមគោ

បានផុស

នៅ

ផ្ទះដ៏ប្រណិតដែល​គេ​បោះ​បង់​ចោល​នៅ​ជើង​ភ្នំ ឥឡូវនេះវាជាកន្លែងសម្រាប់សត្វគោ បន្ទាប់ពីគម្រោង​សាងស​ង់ត្រូវបាន​ផ្អាក ហើយប្រែ​ទៅ​ជា​ភូមិ​ស្ងាត់ជ្រងំគ្មានអ្នកណាហ៊ានទៅរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ គេហទំព័រ Audition Central មានរបាយការណ៍អំពីរឿងរ៉ាវ​នៃភូមិបោះបង់ចោល​ដែលមានទីតាំងនៅជើងភ្នំនៃទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។ នៅពេលដែលផ្ទះប្រណីតបែបអឺរ៉ុបជាង ២៥០ខ្នង ត្រូវបានសាងសង់នៅលើតំបន់ដ៏ធំនេះ។ មុន​នឹង​ត្រូវ​គេ​បោះ​បង់​ចោល​ដោយ​មិន​ដឹង​មូលហេតុ ដោយបន្សល់ទុក​ចោលអគារ​បេតុង​ដ៏​ស្រស់​ស្អាត​ ហើយ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ចិញ្ចឹម​គោ​របស់​កសិករ​ក្នុង​តំបន់​បាន​យក​ប្រយោជន៍​ជំនួស​វិញ។

ផ្ទះ​ប្រណីត​ទាំងនេះត្រូវបាន​សាងសង់​ឡើងក្រោមកម្មវិធី State Guest Mansions ដោយក្រុមហ៊ុន​អចលនទ្រព្យ​យក្សរបស់ចិន Greenland Group។ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ២០១០ ក្នុង​អំឡុង​ពេល​វិស័យ​អចលន​ទ្រព្យ​រីក​ចម្រើន​ក្នុង​ប្រទេស​ចិន។

អ្នក​អភិវឌ្ឍន៍​បាន​ទិញតំបន់ភ្នំជុំវិញទីក្រុង ដើម្បីឆ្ពោះទៅមុខជាមួយនឹងគម្រោងផ្ទះប្រណីត​ ហើយត្រូវបានគេ​សន្មត់ថាជាកន្លែងបម្រើវិស្សមកាលសម្រាប់អ្នកមាន និងអ្នកមាន​អំណាចនៅ​ក្នុងតំបន់។ ចាប់​តាំង​ពី​ពេល​នោះ​មក គម្រោង​សាងសង់​វិមាន​បែប​អឺរ៉ុប​ចំនួន ២៦០ បាន​ចាប់​ផ្ដើម។ ផ្ទះនីមួយៗមាន​កំរាល​ថ្មម៉ាប ដំឡើងអំពូលទំនើបៗនៅលើពិដាន។ ដោយហេតុផលមិន​ត្រូវបាន​បង្ហាញជាផ្លូវការ គម្រោងនេះត្រូវបានផ្អាកភ្លាមៗនៅពាក់កណ្តាលឆ្នាំ ២០១៨ ហើយភូមិ​នេះ​ត្រូវបានបោះបង់​ចោលតាំងពីពេលនោះមក។

រហូត​មក​ដល់​ពេល​នេះ រូបភាព​នៃ​គម្រោង​ដែល​គេ​បោះ​បង់​ចោល​ត្រូវ​បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត។ វាជារូបភាពថតកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ បានរកឃើញថា ក្នុងចំណោមវិមាន​ប្រណីតមិនទាន់បញ្ចប់ ផ្ទុយទៅវិញ មានហ្វូងសត្វពាហនៈ​ពាសពេញតំបន់នោះ។ កសិករ​ក្នុង​មូលដ្ឋាន​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​កន្លែង​ចិញ្ចឹម​គោ​​ ដោយយកសួនច្បារដ៏ស្រស់ស្អាតរបស់អ្នកមានឲ្យគោរស់នៅ។ សូម្បី​តែ​យានដ្ឋាន​ក៏​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទុក​ឧបករណ៍​កសិកម្ម​និង​បញ្ជរ។

ទោះបី​ជា​ហេតុផល​នៃ​ការ​លុប​ចោល​គម្រោង​លំនៅឋាន​ប្រណីត​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​បាន​ច្បាស់​នោះ​ទេ ។ ប៉ុន្តែ​អ្នក​ស្រុក​សង្ស័យ​ថា​​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ នេះ​បើ​តាម​កសិករ​ម្នាក់ មូលនិធិគម្រោងត្រូវបានកាត់បន្ថយ ហើយការអភិវឌ្ឍន៍ដែលមិនអាចគ្រប់គ្រងបានត្រូវបានបង្ក្រាប។ ដូច្នេះ​វា​ត្រូវ​បាន​ទុក​នៅ​កណ្តាល​ដូចនេះ។ គាត់ក៏គិតថាផ្ទះទាំងនេះគួរតែមានតម្លៃរាប់លាន។ ប៉ុន្តែ​គ្មាន​អ្នក​មាន​មក​ទិញ​វា​ទាល់​តែ​សោះ!

បុរស​ម្នាក់​ទៀត​ដែល​បាន​ចុះ​អង្កេត​តំបន់​នោះ​បាន​និយាយ​ថា “ពួកគេមិនបានធ្វើផ្ទះនេះសម្រាប់មនុស្សសាមញ្ញទេ។ ហើយអ្វី​គ្រប់​យ៉ាង​នៅ​ទី​នេះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល និង​មើល​ទៅ​គួរ​ឲ្យរន្ធត់”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុធំបំផុត ដែលអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Evander Holyfield សម្រេចលក់ភូមិគ្រឹះប្រណីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ច​ប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ក្រុងប៉ោយប៉ែត ឆ្មក់​ចូល​ក្លឹប​កំសាន្ត​ស្តាស៊ីធី ឃាត់​ខ្លួន​ជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាភិបាលថៃ​នឹង​ពិនិត្យ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ-ចូល​ប្រទេស​ថៃ ដល់​ពលករ​ខ្មែរ អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ២០២៥​ខាងមុខ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សប្តាហ៍ថាមពលស្អាត នឹងចាប់ផ្តើមថ្ងៃទី៣១ តុលា ជំរុញការអនុវត្តថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរ ជាការត្រៀមខ្លួនប្រយុទ្ធ

កីឡា១៤ ម៉ោង មុន

អបអរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Falcons ឡើងវគ្គ៨ក្រុម ពាន​អាស៊ីលំដាប់ទី៣

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម