Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនអាវុធដែលរឹបអូសពីឧក្រិដ្ឋជន និងពលរដ្ឋក្នុងទីក្រុងទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនបានប្រកាសថា ប៉ូលិសទីក្រុង Miami បានប្រគល់អាវុធធុនតូចមួយកញ្ចប់ទៅឲ្យអ៊ុយក្រែន រួមមានទាំងអាវុធដែលត្រូវបានរឹបអូសពីឧក្រិដ្ឋជន ឬទិញត្រលប់មកវិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅទីក្រុង Irpen ក្នុងតំបន់កៀវនៃប្រទេសអ៊ុយក្រែន ហើយមានការអញ្ជើញចូលរួមពីលោក Gennady Fedoryuk អគ្គស្នងការរងនគរបាលជាតិ និងលោក Manuel Morales មេប៉ូលិសទីក្រុង Miami ។

ទន្ទឹមនោះ លោក Fedoryuk បាននិយាយថា “វាជារឿងពិសេសណាស់ ដែលអាវុធ​​ចាប់​បាន​ពី​ឧក្រិដ្ឋជន​នៅ​តាម​ដង​ផ្លូវ ​អាច​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍សម្រាប់ប្រឆាំង​ឧក្រិដ្ឋកម្ម ។ ក្នុងពេលជាមួយគ្នានេះ អាវុធដែលត្រូវបានបញ្ជូនទៅអង្គភាពរបស់យើង ក៏នឹងក្លាយទៅជាឧបករណ៍មួយផ្សេងទៀតសម្រាប់រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ” ។

ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាក្រុង Irpen បាននិយាយថា អាវុធធុនតូចដែលមេប៉ូលិសក្រុង Miami ប្រគល់ឲ្យអ៊ុយក្រែន មានកាំភ្លើង ១០២ ដើម និងគ្រាប់កាំភ្លើងចំនួន ១៥ ម៉ឺនគ្រាប់ ។ លោក​បាន​បន្ថែម​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​មិន​មែន​គ្រប់​កញ្ចប់អាវុធទាំងអស់នេះ សុទ្ធសឹងតែរឹបអូសពីឧក្រិដ្ឋជននោះទេ ប៉ុន្តែមួយចំនួនក៏ត្រូវបានទិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីបានព្រមានលោកខាងលិចម្ដងហើយម្ដងទៀតពីការបញ្ជូនអាវុធគ្រប់បែបយ៉ាងទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា វាគ្រាន់តែជាការពន្យារពេលជម្លោះឲ្យកាន់តែយូរប៉ុណ្ណោះ ។ ជាក់ស្ដែងរហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយជិត ១ ឆ្នាំកន្លះមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី ថា បើ អ៊ុយក្រែន ព្រមចោលទឹកដីដើម្បីតែចង់ចូល ណាតូ នោះទីក្រុង កៀវ ក៏នឹងបាត់ខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣១ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤៥ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម