ព័ត៌មានអន្ដរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមព្រៀងបង្កើតបណ្ដាញទូរស័ព្ទបន្ទាន់ ៣ ខ្សែ
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រំពឹងនឹងព្រមព្រៀងគ្នាបង្កើតបណ្ដាញទូរស័ព្ទបន្ទាន់ចំនួន ៣ ខ្សែ នៅពេលមេដឹកនាំទាំងបីជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃសុក្រនេះ ។
លោក Kurt Campbell អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ ឥណ្ឌូ-ប៉ាស៊ីហ្វិក បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធថា ទំនាក់ទំនងអាមេរិកជាមួយជប៉ុន និងកូរ៉េខាងត្បូង នឹងក្លាយជាទំនាក់ទំនងត្រីភាគីដូចការកំណត់សម្រាប់សតវត្សរ៍ទី ២១ នេះ” ។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានលើកឡើងទៀតថា “មេដឹកនាំទាំង ៣ ក៏នឹងប្រកាសពីគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាមួយផងដែរ ដើម្បីស្វែងរកការចាស់ឫសគល់កាន់តែជ្រៅចូលទៅក្នុងការចូលរួមត្រីភាគី ទាំងពេលបច្ចុប្បន្ននេះ និងទៅអនាគត” ។
ជាចុងក្រោយ លោក Campbell បញ្ជាក់ថា មេដឹកនាំទាំង ៣ ក៏នឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលត្រីភាគីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក៏ដូចជាធ្វើឲ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ បច្ចេកវិទ្យា និងការអប់រំផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក បញ្ជូនអាវុធដែលរឹបអូសពីឧក្រិដ្ឋជន និងពលរដ្ឋក្នុងទីក្រុងទៅឲ្យ អ៊ុយក្រែន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត