Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពតគ្រោងដកហូតដីបឹង ១០០ ហិកតាដែលអាជ្ញាធរថ្នាក់ក្រោមលក់ឱ្យក្រុមហ៊ុន មកគ្រប់គ្រងវិញ

បានផុស

នៅ

ក្រោយពីបែកធ្លាយរឿងរ៉ាវអាជ្ញាធរថ្នាក់ក្រោមបានលក់ដីបឹងធម្មជាតិរបស់រដ្ឋជាង ១០០ ហិកតា នៅជាប់ព្រំដែនកម្ពុជា- វៀតណាម ដែលអាជ្ញាធរថ្នាក់ក្រោមនាំគ្នាឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុនឯកជនតាំងពីអំឡុងឆ្នាំ ២០០៧ ទើបតែបែកធ្លាយ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣ នៅពេលដែលលោក ម៉ៅ ធនិន អភិបាលខេត្តកំពតចុះដាំដើមត្នោតតាមផ្លូវនៅខ្សែបន្ទាត់ក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

អភិបាលខេត្តកំពតបានប្រទះឃើញមានការបោះបង្គោលឡូត៍ព្រោងព្រាត នៅក្នុងផ្ទៃបឹងទើបអាជ្ញាធរខេត្តកំពតបានភ្ញាក់ខ្លួន ហើយលោកអភិបាលខេត្តកំពតក៏មានវិធានការ គ្រោងនឹងដកហូតយកមករក្សាទុកធ្វើជាសម្បត្តិរដ្ឋវិញនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ការលក់ដីបឹងធម្មជាតិរបស់រដ្ឋចាប់ពីទំនប់ភ្នំគងលាន់ រហូតលាតសន្ធឹង ទៅដល់ភ្នំទឹកធំនៅជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានឈ្មួញឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមបានលួចលក់ នៅក្នុងឆ្នាំ ២០០៧ និងឆ្នាំ ២០០៨ រហូតមកដល់ឆ្នាំ២០២៣នាបច្ចុប្បន្នទើបបែកធ្លាយរឿងរ៉ាវអាជ្ញាធរថ្នាក់ក្រោមឃុបឃិតគ្នាលក់ដីបឹងរបស់រដ្ឋ។

បើយោងតាមប្រភពមួយបានបន្ថែមឱ្យដឹងទៀតថា ក្រោយពីការលក់ដីបឹង ធម្មជាតិទៅឲ្យក្រុមហ៊ុនឯកជនខាងក្រុមហ៊ុន ក៍បានចាប់ផ្ដើមជីកកាយប្រឡាយព្រំដីហ៊ុមពទ្ធ័យកភ្នំតូចៗ និងភ្នំទឹកធំរួច ហើយបានធ្វើ ការចាក់ដីបន្ថែមពីលើផ្លូវ ដែល មានពីមុនរបស់វត្តគុកកំបោរ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាមតែម្តង។

លោក កៅ ទុន អាយុ ៧៤ ឆ្នាំ ជាមេភូមិអន្លង់ថ្ងាន់ ដែលស្ថិតនៅឃុំឬស្សីស្រុកខាងកើតបានប្រាប់ឲ្យដឹងថា ដីបឹង ធម្មជាតិអន្លង់ថ្ងាន់នេះលាតសន្ធឹងពីជើងទៅត្បូងទៅដល់ភ្នំទឹក មានចម្ងាយប្រមាណជិត៤ គីឡូម៉ែត្រ។

បើតាមការលើកឡើងរបស់លោក កៅ ទុន មេភូមិ បបានបញ្ជាក់ឱ្យដឹងថាអាជ្ញាធរបានលក់ដីក្នុងបឹងធម្មជាតិជាង ១០០ ហិកតាទេ ក្នុងឆ្នាំ ២០០៧ និង២០០៨ ដីក្រៅពីនោះជាដីរបស់ប្រជាពលរដ្ឋក៏បានលក់ទៅក្រុមហ៊ុនដែរ។

ប្រភពមួយបានបន្តឲ្យដឹងទៀតថា បញ្ហាលក់ដីបឹងទាំងនោះអាជ្ញាធរ តែងតែហៅប្រជាពលរដ្ឋនៅភូមិឆ្ងាយៗ មកផ្តិតមេដៃ ដើម្បី ចូលរួមលក់ ដី បឹងរបស់រដ្ឋ ប៉ុន្តែ ពេលនេះ អាជ្ញាធរខេត្ត កំពត ទើបតែដឹងរឿងពេល ដែលមកដាំកូនត្នោតនៅ ខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សី ស្រុកខាងកើត ដែលនៅជិតព្រំដែនវៀតណាមបានមើលឃើញ ទិដ្ឋភាព លក់ដីបឹងធម្មជាតិ និងដាំបង្គោលឡូត៍ និងព្រំប្រទល់ដី ព្រោងព្រាតលើផ្ទៃដីបឹងថែមទាំងមានប្លង់ទៀតផង។

នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញអាជ្ញាធរខេត្ត បានឱ្យមន្ត្រីជំនាញចុះបង្ហោះសូន្យត្រួតពិនិត្យមើលលើផ្ទៃដីទាំងអស់នោះ ហើយត្រៀមយកមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋវិញ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៨ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៥៨ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម