Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ ណាតូ ចេញមុខសុំទោស ក្រោយប្រាប់អ៊ុយក្រែន កាត់ដីឲ្យរុស្ស៊ីដើម្បីសន្តិភាព

បានផុស

នៅ

ក្រោយរងការថ្កោលទោសពីទីក្រុងកៀវ, លោក Stian Jenssen ដែលជាប្រធានអគ្គសេនាធិការ របស់អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃពុធទី១៦ខែសីហាថា សំណើសន្តិភាពរបស់គាត់ សម្រាប់អ៊ុយក្រែនគឺពិតជាកំហុសមែន។

លោក Stian Jenssen (រូបថត៖ Novinky)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jenssen បានប្រាប់កាសែត Verdens Gang (VG) របស់ប្រទេសន័រវែសថា “សេចក្តីថ្លែងការណ៍របស់ខ្ញុំអំពីរឿងនេះ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាទ្រង់ទ្រាយធំ អំពីសេណារីយ៉ូនាពេលអនាគតដែលអាចកើតមាននៅក្នុងអ៊ុយក្រែន ហើយខ្ញុំមិនគួរនិយាយបែបនោះទេ វាជាកំហុសមួយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងវីរភាព របស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ ហើយនិយាយថា នៅពេលចាប់ផ្តើមជម្លោះ មានការព្រួយបារម្ភថា អ៊ុយក្រែនអាចនឹងដួលរលំក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះសំណួរដែលត្រូវសួរគឺថា តើអ៊ុយក្រែនអាចយកទឹកដីមកវិញបានប៉ុន្មាន?។

គួរបញ្ជាក់ថា កំហឹងបានផ្ទុះខ្លាំងចំពោះការថ្លែងរបស់លោក Jenssen ក្នុងវេទិកាមួយនៅទីក្រុង Arendal នៃប្រទេសន័រវែស កាលពីថ្ងៃអង្គារ ដែលពេលនោះលោកបានប្រាប់ថា ដំណោះស្រាយតែមួយគត់ចំពោះជម្លោះ គឺអ៊ុយក្រែន ត្រូវបោះបង់ចោលទឹកដីហើយចូលជាសមាជិកណាតូ ព្រោះប្លុកមួយនេះ មិនមានឆន្ទៈទទួលយកទីក្រុងកៀវ ទាំងដែលពួកគេកំពុងមានជម្លោះជាមួយរុស្ស៊ី នោះទេ។

នៅពេលសួរអំពីការកត់សម្គាល់របស់លោក Jenssen, លោក Mikhail Podoliak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានហៅគំនិតនេះថា “គួរឲ្យអស់សំណើច” ហើយនិយាយថា ការដោះដូរទឹកដីដើម្បីសន្តិភាព គឺស្មើនឹងបរាជ័យនៃលទ្ធិប្រជាធិបតេយ្យ លើកទឹកចិត្តឧក្រិដ្ឋជនជាសកល ថែរក្សារបបរុស្ស៊ីឲ្យមានសុវត្ថិភាព បំផ្លាញ​ច្បាប់​អន្តរជាតិ និងបន្ត​សង្រ្គាម​ដល់​មនុស្ស​ជំនាន់ក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា បើ អ៊ុយក្រែន ព្រមចោលទឹកដីដើម្បីតែចង់ចូល ណាតូ នោះទីក្រុង កៀវ ក៏នឹងបាត់ខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៦ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១១ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៧ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម