ព័ត៌មានជាតិ
អុំទូកឆ្នាំនេះ ខេត្តបាត់ដំបងយ៉ាងហោចណាស់ ទទួលបានភ្ញៀវទេសចរមកកម្សាន្តជាង១ម៉ឺននាក់
បើទោះបីឆ្នាំនេះ ក្នុងខេត្តបាត់ដំបង មិនបានរៀបចំពិធីអុំទូកធំ ដោយសារតែរាជរដ្ឋាភិបាលផ្អាកប្រារព្ធពិធីនេះជាបណ្ដោះអាសន្នក៏ដោយ ក៏មានភ្ញៀវទេសចរមកកម្សាន្តច្រើនគួរសមផងដែរ។
ការផ្អាកប្រារព្ធពិធីអុំទូកជាទ្រង់ទ្រាយធំនាពេលនេះ ស្របតាមស្ថានភាពប្រទេសកម្ពុជា ត្រូវបានជួបវិបត្តិ២ផ្ទួនៗគ្នា គឺករណីកូវីដ-១៩ និងជំនន់ទឹកភ្លៀង ជាហេតុនាំឲ្យប្រជាពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ ត្រូវបានរាជរដ្ឋាភិបាល កំពុងតែដោះស្រាយជាបន្តបន្ទាប់ ទើបសម្រេចផ្អាកពិធីបុណ្យជាតិខាងលើនេះជាបណ្ដោះអាសន្ន។
ការផ្អាកប្រារព្ធបុណ្យជាតិខាងលើនេះ មតិមហាជន ក៏ដូចជាភ្ញៀវមកកម្សាន្ត បានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា ពួកគាត់ គាំទ្រនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ពួកគាត់ថា ការផ្អាកនេះជាការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសពីសំណាក់រាជរដ្ឋាភិបាល ដែលកំពុងត្រូវបានប្រឈមនឹងបញ្ហា២ខាងលើ។
បើទោះជាយ៉ាងណា លោក អ៊ុច អ៊ុំភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២ នេះដែរថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរ មកទស្សនាកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបងមានសរុបចំនួន ១៣ ៤០០ នាក់។ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣ ៣៨២ នាក់ និងភ្ញៀវអន្តរជាតិ១៨នាក់ ផងដែរ។
លោកបន្តថា បើតាមការកត់សម្គាល់ ចំនួនភ្ញៀវទេសចរដែលបានចូលមកកម្សាន្តក្នុងថ្ងៃបុណ្យខាងលើនេះ មានការថយចុះ បើធៀបទៅនឹងរយៈពេលដូចគ្នា នៃថ្ងៃបុណ្យជាតិផ្សេងៗ។ ជាក់ស្តែងដូចជាថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ កាលពីខែសីហា ឆ្នាំ២០២០ កន្លងមកនេះ ចំនួនភ្ញៀវទេសចរមានរហូតដល់ជាង ៤០ ០០០ នាក់។
ការថយចុះ នៃចំនួនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង នារដូវកាលបុណ្យជាតិឆ្នាំនេះ លោក អ៊ុច អ៊ុំភីនីសារ៉ា បានលើកហេតុផលថា កត្តាដែលធ្វើឲ្យចំនួនភ្ញៀវទេសចរថយចុះនេះ បណ្តាលមកពីប្រជាពលរដ្ឋកម្ពុជាយើងទើបតែរងគ្រោះដោយសារទឹកជំនន់ ហើយតំបន់ទេសចរណ៍មួយចំនួន ត្រូវទឹកជន់លិចមិនទាន់ស្រកនៅឡើយ។
ស្របជាមួយនឹងតំបន់កម្សាន្តមួយចំនួនទៀត បានរងការប៉ះពាល់ខូចខាត ក្រោយពីទឹកស្រក ក៏កំពុងរៀបចំកែលំអឡើងវិញផងដែរ។ មួយផ្នែកទៀត ភ្ញៀវនៅតែមានការព្រួយបារម្ភជាមួយនឹងជំងឺកូវីដ-១៩ ដែលមិនទាន់រលត់បាត់ទាំងស្រុងនៅឡើយនោះ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក