Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីហាវ៉ៃ ភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារប្រទេសជាច្រើននៅអឺរ៉ុប ផងដែរ

បានផុស

នៅ

គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅហាវ៉ៃ បានកើនដល់ ១១០ នាក់ហើយ ហើយថែមទាំងបង្កការខូតខាតយ៉ាងធំធេងផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អគ្គិភ័យមិនមែនកើតឡើងតែនៅអាមេរិកនោះទេ ពោលគឺភ្លើងឆេះព្រៃ ក៏កំពុងឆាបឆេះនៅកន្លែងច្រើនទៀតផងដែរ ។

នៅទ្វីបអឺរ៉ុប ភ្លើងឆេះព្រៃ កំពុងវាយប្រហារនៅក្នុងប្រទេសនានាដូចជាអេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក ក្រូអាត និងកន្លែងផ្សេងទៀត នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទន្ទឹមនោះ នៅកោះ Tenerife នៃប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃកំពុងឆាបឆេះក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ជាហេតុបង្ខំឲ្យមន្ត្រី បិទតំបន់ទេសចរណ៍ដ៏សំខាន់មួយ និងជម្លៀសមនុស្សចេញពីផ្ទះសម្បែង។

ភ្លើងបានឆាបឆេះនៅក្នុងឧទ្យានជាតិភ្នំមួយ លើកោះអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរាលដាលដល់ផ្ទៃដី ៤,៤៥០ ហិកតា ត្រឹមរយៈពេល ២៤ ម៉ោង ខណៈអាជ្ញាធរ​ក៏បាន​ដាក់​ពង្រាយ​យន្តហោះ​ចំនួន ១៤ គ្រឿង និង​កង​ពន្លត់​អគ្គិភ័យព្រមទាំង​យោធា ២៥០ នាក់ផងដែរ ។

ចំណែកនៅតំបន់ Odemira ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ភ្លើងឆេះព្រៃបានបង្ខំឲ្យមនុស្សជាង ១,៥០០ នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ ដោយសារអគ្គិភ័យបានរាលដាលទៅដល់គោលដៅទេសចរណ៍ដ៏ពេញនិយម Algarve។

រីឯនៅប្រទេសស៊ីប ភ្លើងឆេះព្រៃបានផ្ទុះឡើងតាំងពីថ្ងៃទី៦ ខែសីហាមក នៅភាគខាងជើងទីក្រុង Limassol ហើយបានរាលដាលយ៉ាងឆាប់រហ័សតាមតំបន់ភ្នំ ជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សចេញពីសហគមន៍ចំនួន ៣ យ៉ាងប្រុងប្រយ័ត្ន ។

ស្របពេលជាមួយគ្នានេះ ភ្លើងឆេះទ្រង់ទ្រាយតូច ក៏ត្រូវបានរាយការណ៍ផងដែរនៅប្រទេសបារាំង ដូចជាក្នុងតំបន់ Nouvelle-Aquitaine, Occitanie, Grand Est, Bouches-Du-Rhone និងកោះ Corsica ជាដើម ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ហេតុផលមួយ បណ្តាលឲ្យភ្លើងឆេះព្រៃនៅ ហាវ៉ៃ រាលដាលកាចសាហាវបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ១៨ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម