Connect with us

វប្បធម៌ ជំនឿ

ខ្លះៗអំពីរូបសំណាកគ្រូ កៃកែវ ដែលប្រជាជនថៃកំពុងផ្អើលគោរពបូជា ភ្លូកទឹកភ្លូកដី

បានផុស

នៅ

ប៉ុន្មានថ្ងៃមកនេះ ប្រជាជនថៃបានផ្អើលភ្លូកទឹកភ្លូកដីប្រជ្រៀតគ្នាយ៉ាងណែនតាន់តាប់ដើម្បីទៅគោរពបូជារូបសំណាកមួយដែលមានឈ្មោះថា គ្រូ កៃកែវ (Kru Kai Kaew) ។ អ្នកដែលគោរពបូជារូបសំណាកគ្រូ កៃកែវ ភាគច្រើនមានជំនឿថា ព្រលឹងនៃសំណាកនេះនឹងតាមថែរក្សាពួកគេ ព្រមទាំងផ្ដល់នូវអ្វីដែលពួកគេប្រាថ្នាទាំងទ្រព្យសម្បត្តិ ការងារ និងស្នេហាជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញអ្នកគោរពបូជាមួយចំនួននិយាយថា ការប្រាថ្នាសុំសេចក្ដីសុខ សេចក្ដីចម្រើន ឬសម្រេចបំណងប្រាថ្នា មិនមែនជាអ្វីដែលពួកគេជឿនោះទេ ប៉ុន្តែការគោរពបូជាដល់គ្រូ កៃកែវ គឺដើម្បីសុំការលុបលាងអំពើបាបដែលធ្លាប់សាងកន្លងមក។ ពួកគេបានបន្ថែមថា ចំពោះបុគ្គលដែលធ្លាប់សាងអំពើអាក្រក់ ហើយមានម្ចាស់កម្មពៀរតាមចងអាឃាត បើបានទៅបន់ស្រន់ដល់រូបសំណាក នោះវិញ្ញាណនៃគ្រូ កៃកែវ នឹងតាមឃុំគ្រងថែរក្សា។ ប៉ុន្តែជាថ្នូរនឹងការបន់ស្រន់នេះ អ្នកបន់ត្រូវសម្លាប់សត្វចិញ្ចឹមដើម្បីបូជាដល់ព្រះគ្រូ។ យ៉ាងណាមិញ ព័ត៌មាននេះមិនមានប្រភពច្បាស់ការបញ្ជាក់ឡើយ វាត្រឹមជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ដោយឡែកចំពោះប្រវត្តិនៃរូបសំណាកគ្រូ កៃកែវ ក៏មិនសូវច្បាស់លាស់ប៉ុន្មានដែរ ដោយមានការអះអាងនូវដំណើររឿងរបស់លោកគ្រូរូបនេះជាច្រើនផ្សេងៗគ្នា។ រឿងព្រេងមួយក្នុងចំណោមនោះនិយាយថា ប្រហែលកំលុងទសវត្សរ៍៨-១៣ មានបុរសម្នាក់ពូកែខាងអាគមអូមអាម វិជ្ជាផ្លូវងងឹត និងឱសថសាស្ត្រ ដែលគាត់ឈ្មោះថា កៃកែវ ហើយថែមទាំងចេះវិជ្ជាធ្វើឱ្យជីវិតអមតៈទៀតផង។ ក្រោយមក លោកគ្រូមន្តអាគមរូបនេះ បានបាត់ខ្លួន ហើយក៏គ្មានឯកសារណាបរិយាយអំពីរូបរាង ឬមុខមាត់របស់គាត់ដែរ។

រាប់រយឆ្នាំក្រោយមក គ្រូអាគមម្នាក់ឈ្មោះ Suchart Ratanasuk ទំនងជាសិស្សជំនាន់ក្រោយរបស់គ្រូ កៃកែវ បានចាប់ផ្ដើមគូររូបគ្រូ កៃកែវ ដំបូងគេ ដោយលោកអះអាងថា គ្រូ ខៃកែវ បាននិមិត្តខ្លួនឱ្យគាត់បានឃើញ។ បន្ទាប់មក រូបរាងនិងមុខមាត់របស់គ្រូ កៃកែវ ក៏បានលេចចេញជារូបសំណាកដែលវាមានសម្បុរខ្មៅនិល មានស្លាបនៅក្រោយខ្នង ភ្នែកក្រហម មាត់មានចង្កូម និងក្រចកដៃវែងៗ។

គេនិយាយថា រូបរាងរបស់គាត់មានសភាពដូចទៅនឹងបក្សាមួយប្រភេទនៅក្នុងព្រៃហេមពាន្ត ដូច្នេះ​ហើយ​ទើប​គេ​ជឿ​ថាលោកគ្រូរូបនេះ មិនមែនជាមនុស្សពេញលក្ខណៈឡើយ ពោលគឺ​ពាក់កណ្តាល​មនុស្ស និង​ពាក់កណ្តាលទៀត​ជាបក្សា។

បច្ចុប្បន្នរូបសំណាកគ្រូ កៃកែវ មិនមែនមាននៅតែមួយកន្លែងដូចដែលកំពុងល្បីនោះទេ ពោលមាននៅកន្លែងផ្សេងទៀតជាច្រើន ហើយក៏មានរូបសំណាកតូចៗដែលអាចយកទៅតាំងនៅផ្ទះ កន្លែងរកស៊ី និងការិយាល័យសម្រាប់អ្នកជឿនិងគោរពបូជាផងដែរ។ ការ​ថ្វាយ​បង្គំឧទ្ទិសដល់​​គ្រូ ​កៃ​កែវ ក៏មិនមែនមាននៅតែក្នុងប្រទេសថៃនោះទេ ដោយរូបសំណាកនេះ​មាន​ការ​ពេញ​និយមផងដែរ​ដូច​ជា​ចិន តៃវ៉ាន់ និង​ហុងកុង ខណៈក្រៅពីប្រជាជនថៃគេហៅរូបសំណាកគ្រូ កៃកែវ ថា ស្ដេចអាសូរ្យកាយ។

មនុស្សជាច្រើន​​មានជំនឿថា​ការ​គោរព​បូជាដល់រូបសំណាកគ្រូ កៃកែវ ​នឹង​ជួយ​បញ្ចុះបញ្ចូល​ដៃគូឱ្យការចរចាផ្សេងៗទទួលបានជោគជ័យ។ ចំណែកអ្នកធ្វើ​ពាណិជ្ជកម្ម ​នឹងទទួលបានប្រាក​ចំណេញ ទ្រព្យសម្បត្តិ ហើយគ្រប់ទាំងបំណងប្រាថ្នានឹងបានសម្រេច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Thairath

ចុចអាន៖ ៤ ចំណុច បង្កើនហុងស៊ុយបន្ទប់គេង ទាក់ទាញសំណាង និងថាមពលវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាស់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានជាតិ២៧ វិនាទី មុន

អតីតរាជទូត​ផុតអាណត្តិ២រូប ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គនាយក

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ហ្វីលីពីន​​ចាប់​ជនជាតិ​ចិន​​ពី​បទចារកម្ម​​​​​តាម​​​ជំរំ​យោធា​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

សន្តិសុខសង្គម២១ នាទីutes មុន

បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម